វត្តជើងព្រៃ, វត្តគិរីមុនីសារាវ័ន

វត្តគិរីមុនីសារាវ័នហៅវត្តជើងព្រៃ មានរក្សាទុកសំណល់វត្ថុបុរាណជាច្រើន ជាពិសេសគឺផ្សារភ្ជាប់នឹងសាវតាព្រះបាទរាមាជើងព្រៃ ដែលគេជឿថាតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រក្នុងសម័យអន្តរកាលនៃសង្គ្រាមស៊ីវិល និងជាទីតាំងមជ្ឈមណ្ឌលរបស់ព្រះអង្គ។ យើងសង្កេតឃើញវត្តមានសន្លឹកសីមា ព្រះពុទ្ធបដិមាប្រក់នាគ បំណែកនានា និងមានសិលាចារឹកមួយ ចំណាស់ ១២០ ឆ្នាំចារលើថ្មភក់ដែលមានសសេរពាក្យថា ខេត្តជើងព្រៃ។ នៅទីនេះគេធ្លាប់រកឃើញបដិមាអំពីសម្រឹត និងទេវរូបភេទប្រុសផងដែរ។

ទីតាំងនៅលើផែនទី