ប្រាសាទប្រហែលជាសាងសង់នៅដើមសតវត្សរ៍ទី៩ និងពាក់កណ្តាលសតវត្សរ៍ទី១០ បូជាថ្វាយចំពោះសាសនាហិណ្ឌូ មានរចនាបថគូលែននិងកោះកេរ។។ ប្រាសាទត្រពាំងខ្នារកសាងពីឥដ្ឋប្រកបដោយមេទ្វារធ្វើពីថ្មភក់មានគ្រឹះជាថ្មបាយក្រៀម សង់នៅលើកូនភ្នំ១ដ៏តូចច្រឡឹងសង់បែរមុខទៅទិសខាងលិចហើយមានកំពែងកសាងពីឥដ្ឋ។ ប្រាសាទនេះមានប្រាង្គ១២ តែបាក់រលំអស់ជាច្រើន។