សួនកម្សាន្តដូងទេរ

ដងព្រែកទឹកឈូកំពតបានទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ័ជាខ្លាំងនៅ មួយរយៈចុងក្រោយ នេះ។ ដូងទេរ ជារមណីយដ្ឋានមួយក្នុងចំណោមនោះ ស្ថិតលើដងព្រែកទឹកឈូ ដែលបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ដោយមានផ្ដល់សេវាកម្មម្ហូបម្ហា បរិយាកាសម្លប់ឈើ ឆ្នេរមាត់ព្រែក ភោជនីយដ្ឋានលើឆ្នេរក្រោមលម្ហមេឃក្បែរដើមដូងទេរ បារនីយដ្ឋានខ្ពស់សម្រាប់គន់ទេសភាព និងសកម្មភាពកីឡានានាបែបខ្មែរ។ សកម្មភាពកីឡាដែលភ្ញៀវអាចលេងកម្សាន្ដ ដូចជា ឧបករណ៍ពោងកំសួលហោះ ខ្សែពួរ ក្ដាររំអិលកោងខ្ពស់ ទូកកាយ៉ាក់ និងក្បូនបណ្ដែតលើផ្ទៃទឹកជាដើម។

ទីតាំងនៅលើផែនទី