សារមន្ទីរទេពកោសាស្នាយ

សារមន្ទីរទេពកោសាស្នាយ មានវត្ថុបុរាណចំនួន១១៨ដុំ, រូប ដែលប្រមូលផ្ដុំពីតំបន់ជិតៗនោះមករក្សាទុក។ នៅភូមិស្នាយ ក្រោយពីធ្វើកំណាយ គេបានរកឃើញផ្នូរបុរាណបុព្វការីជនខ្មែរ អាយុជាង ២០០០ឆ្នាំ ដែលបន្សល់ទុកវត្ថុបុរាណមានតម្លៃដែលមនុស្សភាគច្រើនមិនបានដឹង។ ផ្នូរបុរាណនៃបុព្វការីជនសម័យបុរេប្រវត្តិមានអាយុរហូតដល់ជាង ២០០០ពាន់ឆ្នាំ ឬលើសរហូតដល់៣០០០ឆ្នាំ។ ក្នុងសារមន្ទីរនេះ មានរក្សាទុកនូវ វត្ថុសិល្បៈបុរាណ, គ្រោងឆ្អឹង និងឧបករណ៍ប្រើប្រាស់, អង្កាំល្អិតៗ, កងដៃ ពណ៌ស, កងលោហៈ, ចិញ្ចៀន និង លលាដ៏ក្បាល ជាដើម។

ទីតាំងនៅលើផែនទី