ប្រាសាទជ្រុងឦសាន

ប្រាសាទជ្រុងត្រូវបានកសាងនៅចុងសតវត្សរ៍ទី ១២ ដោយព្រះបាទជ័យវរ្ម័នទី ៧ មានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់អាទិទេពជាច្រើននៅគ្រប់ផ្នែកនៃប្រាសាទ។ ប្រាសាទជ្រុងជាប្រាសាទតូចមួយ ដែលស្ថិតនៅគ្រប់ជ្រុងលើបរិវេណកំពែងប្រាសាទអង្គរធំហើយមានរូបរាងដូចគ្នាទាំងបួន។ ប្រាសាទជ្រុងដែលអាចដើរទៅដល់ជិតជាងគេគឺនៅជ្រុងឦសាន(ខាងកើតឈៀងខាងជើង) តែបើចង់មើលទេសភាពថ្ងៃលិច គេត្រូវជ្រើសជ្រុងនិរតី(ខាងលិចឈៀងខាងត្បូង) វិញ។ គេក៏អាចជួលទូក ដ៏ស្រស់ស្អាតធ្វើដំណើរជាមួយក្រុមគ្រួសារតាំងពីទ្វារទន្លេអុំទ្វាររហូតដល់ប្រាសាទជ្រុងនិរតីផងដែរ។ ។ ប្រាសាទប្រាង្គទោលនេះបែរមុខទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់និងថ្មបាយក្រៀម មានទំហំប្រមាណ ១៥x១០ម៉ែត្រ កម្ពស់ប្រហែល ៥,៧ ម៉ែត្រ ស្ថិតចំត្រង់កែងទិសតូចទាំងបួន។ ប្រាសាទជ្រុងគឺជាហោត្រៃតម្កល់ទុកគម្ពីរនានា។

ទីតាំងនៅលើផែនទី