ប៊ីទ្រីតអេតវ៉ាន់ឈ័រ, ព្រៃធម្មជាតិភ្នំត្នោត

ភ្នំត្នោត-ភ្នំពក ជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលមានសក្តានុពលទាក់ទាញអ្នកទេសចរដែលចូលចិត្តជិះខ្សែរ៉តទស្សនាព្រៃព្រឹក្សាពីលើអាកាសនិងឈ្វេងយល់ពីការងារអភិរក្សបរិស្ថានធម្មជាតិ និងពពួកសត្វកម្រជិតផុតពូជពីភពផែនដីកំពុងមានវត្តមាននៅទីនោះ។ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីប្រមាណ ៤២ ០៩៧ ហិកតា ប្រកបដោយធនធានធម្មជាតិជីវចម្រុះ មានសត្វកម្ររស់នៅហើយកំពុងទទួលបានការអភិរក្សយ៉ាងតឹងរឹងដោយជនបរទេសមួយគ្រួសារ ដែលទទួលបានសញ្ជាតិខ្មែរ គឺជនជាតិអាម៉េរិកាំង លោក បេន ដាវីស មានភរិយាជាជនជាតិអូស្ត្រាលីមានកូនស្រីពីរនាក់។ ពួកគាត់បានតាំងចិត្តខ្ពស់ដើរល្បាតព្រៃការពារកុំឱ្យជនខិលខូចកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃ។ ទីកន្លែងដែលក្រុមគ្រួសារនេះរស់នៅជារមណីយដ្ឋានមូយឈ្មោះថា Be treed Adventures ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅបោះជំរំ ស្នាក់នៅផ្ទះដើមឈើនិងធ្វើដំណើរទេសចរណ៍ផ្សងព្រេង។

ទីតាំងនៅលើផែនទី