ប្រាសាទ នាងព្រះ K៩ ជាប្រាង្គមួយនៅស្ថិតខាងត្បូងគេ មានគូទឹកព័ទ្ធជុំវិញ ហើយមានប្លង់ជាល្វែងនៃមណ្ឌបដូចប្រាង្គ K៤-K៧ ដែរ ហើយសំណង់របៀបនេះ ក៏ស្ថិតនៅក្នុងរជ្ជកាលតែមួយ រចនាបថ តែមួយ ពោល គឺរចនាបថឃ្លាំង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១។