ប្រាសាទលាក់នាង (វង់ធំ), ប្រាសាទហេមគិរី

ប្រាសាទនេះ កសាងពីឥដ្ឋបែរទៅទិសខាងកើត នៅពាក់កណ្ដាលសតវត្សរ៍ទី១០ ដោយព្រះបាទរាជេន្រ្ទវរ្ម័ន។ ទាក់ទងនឹងឈ្មោះប្រាសាទលាក់នាងនេះមិនមានប្រភពច្បាស់លាស់នោះទេ តែបើតាមរឿងនិទានថាគេសាងសង់ប្រាសាទបុរាណនេះឡើងសម្រាប់លាក់នាងស្តន់ដែលមានផ្ទៃពោះជាមួយស្តេចមួយអង្គ ក្រោយមកនាងសម្រាលបាន កូនម្នាក់ដាក់ឈ្មោះថាព្រហ្ម ហើយយកទៅប្រគល់ឱ្យស្តេចចិញ្ចឹម។ ដោយសារតែមានដំណើរដើមទងយ៉ាងនេះ ហើយទើបគេនាំគ្នាហៅថា ប្រាសាទលាក់នាងតែម្ដងទៅ។ បើតាមសិលាចារឹកវិញ ប្រាសាទនេះមាន ឈ្មោះដើមថា ហមស្រិង្គឬហេមគិរីឈ្មោះជាសំស្រ្កឹតនេះប្រហែល បញ្ជាក់ពីរូបរាង និងនិមិត្តរូបនៃប្រាសាទ។

ទីតាំងនៅលើផែនទី