ប្រាសាទសែនត្មុល

ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត ដែលមានជណ្តើរចោតមួយចុះទៅក្រោមមាន ៣៩៦កាំ កសាងពីថ្មបាយក្រៀម ដែលប្រៀបបានទៅជណ្តើរនៅប្រាសាទអង្គរវត្ត។ ពេលចុះដល់ក្រោមមាន កូនប្រាសាទតូចមួយជាគោបុរៈ ឈ្មោះប្រាសាទសែនធ្មុល។ ភាសាខ្មែរបុរាណ ធ្មុល គឺ សត្វគោ មានន័យថា ជាទីតម្កល់គោ។ គោនេះគឺជាគោនន្ទិន ជាយានជំនិះរបស់ព្រះឥសូរនេះឯង។ ទីនេះមានលានធំមួយ ដែលកប់ក្រោមដី និងតួប្រាសាទបែកបាក់ជាច្រើនអន្លើ។ ថ្វីបើប្រាសាទនេះពីសម័យដើមគេយកធ្វើជាផ្លូវឡើងទៅកាន់ភ្នំជីសូរ ប៉ុន្តែសព្វថ្ងៃគួរចូលពីខាងទន្លេអុំមកវិញ ព្រោះជណ្ដើរមុខប្រាសាទចោតជាខ្លាំង ចំណែកផ្លូវចូលលំបាកចូលរថយន្ដ មានព្រៃស៊ុបទ្រុប។

ទីតាំងនៅលើផែនទី