កោះទន្សាយតំបន់រ៉ាមសា

ដំណើរកម្សាន្តតាមកោះ ជាច្រើននៅបុរីអូរស្វាយ អាចនាំភ្ញៀវទេសចរណ៍ ទៅកាន់កោះតូចៗជាច្រើន ក្នុងទន្លេ ដែលមានទេសភាពប្រណិត ក្នុងនោះ អន្លង់ថ្មកំបោរកោះហាន ក៏ជាកន្លែងមួយ ដែលអ្នកទេសចរណ៍ចាប់ចិត្តខ្លាំងផងដែរ។ គឺជាតំបន់ អេកូទេសចរណ៍ធម្មជាតិមួយ ក្នុងចំណោម តំបន់ទេសចរណ៍ មួយចំនួនទៀតដែលសម្បូរទៅដោយធនធាន ធម្មជាតិពិតៗប្លែកៗនៃតំបន់វាល រ៉ាមសា មាន លក្ខណៈខុស ប្លែកពីតំបន់ទន្លេសាប និងទំនាបកណ្ដាល ព្រោះមានព្រៃលិចទឹកល្អស្អាត មានថ្មប៉ប្រះទឹក សត្វស្លាប។ ភ្ញៀវអាចទស្សនា កោះស្អាតៗនៅក្នុងតំបន់នេះ ហើយថែមទាំងអាច មុជទឹកលេងកម្សាន្ត នៅតាមកោះទាំងនោះ ដែលមានដីខ្សាច់ពណ៌ស និង ទឹកថ្លាឈ្វេង នៅរដូវប្រាំង ថែមទៀតផង។ ភ្ញៀវបរទេសភាគច្រើន និយមធ្វើដំណើរ ដោយទូកតាមទន្លេមេគង្គ ដែលមានបង្គោលថ្ម នៅតាមបណ្ដោយទន្លេ ដែលបារាំង បានបោះសម្រាប់ចំណាំ ក្នុងការធ្វើចរាចរផ្លូវទឹក។

ទីតាំងនៅលើផែនទី