ផ្ទះតាម៉ុក (តាកែវ)

ផ្ទះស្ថិតនៅកណ្តាលបឹងទឹកសាបនៃខេត្តតាកែវ ដែលសាងសង់ឡើងដោយតាម៉ុក។ ផ្ទះនេះត្រូវបានសាងសង់ ឡើងក្នុងឆ្នាំ១៩៧៧ ដើម្បីធ្វើជាទីលំនៅផ្ទាល់ខ្លួនរបស់គាត់ ព្រមទាំងទីសេនាធិការនៃ ភូមិភាគនិរតី ក្នុងសម័យប៉ុលពតចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ផ្ទះនេះស្ថិត នៅលើទួល អាចមើលទេសភាពជុំវិញបាន ៣៦០ដឺក្រេ។ ពីផ្លូវលំទៅកាន់ផ្ទះតាម៉ុក គេត្រូវដើរឆ្លងកាត់ ស្ពានធ្វើពីស៊ីម៉ង់មួយ ដែលមានប្រវែងប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទីតាំងប្រវត្តិសាស្ត្រនេះបានត្រូវកាន់កាប់ ដោយសាកលវិទ្យាល័យបៀលប្រាយ ថែមទាំងមានការសាងសង់បន្ថែមសំណង់ថ្មី នឹងកែប្រែសំណង់ ចាស់ទៀតផង។ អ្នកទេសចរណ៍អាចបានត្រឹមទស្សនាពីមាត់បឹងម្ខាងតែប៉ុណ្ណោះ។ សព្វថ្ងៃនវ (២០២១) គេកំពុងចាក់ផ្លូវថ្មី លើកទំនប់ ស្របតាមផ្លូវស្ពានចាស់ខាងលើទៀតផង។

ទីតាំងនៅលើផែនទី