ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ បាក់រលំអស់នៅសល់តែគ្រឹះមានប្រាង្គបី និងទួលឥដ្ឋ។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាង្គកណ្ដាលនិងខាងជើងបង្ហាញស្លាកស្នាមនៃយ៉ និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទមានសិលាចារឹក K.២៤០ និង K.២៤១។
សាងសង់ក្នុងអំឡុង សតវត្សរ៍ទី៦ ប្រាសាទឥដ្ឋនេះបានបាក់បែកស្ទើរតែទាំងស្រុង ដោយគ្រាន់តែបន្សល់នូវខឿន ព្រមទាំងគ្រឿងលំអមួយចំនួនធ្វើអំពីតែថ្មភក់តែប៉ុណ្ណោះ។
លើកំពូលភ្នំព្រះនេត្រព្រះមានប្រាសាទបុរាណមួយសាងឡើងក្នុងសម័យអង្គរ ដែលនៅទីនោះគេប្រទះឃើញ មានសិលាចារឹកជាច្រើននៅទីនោះ។ អក្សរចារឹកនោះស្ដីពីគ្រួសារមួយក្រុម មកចាត់ចែងរៀបចំអាស្រមនៅទីនេះឡើងវិញ នៅក្នុងឆ្នាំ៩៤៩ នៃគ្រឹស្កសករាជ ក្រោយពីការខូចខាត់បាត់បង់អស់ទៅ។ អាស្រមកាលជំនាន់នោះ ហាក់ជាសំណង់អគារសម្រាប់ស្នាក់អាស្រ័យរបស...
វត្តនេះមានសំណង់វិហារថ្មីលើទួលប្រាសាទចាស់ ដែលអ្នកស្រុកបានប្រមូលយកវត្ថុបុរាណរក្សាទុកក្នុងបន្ទប់មួយដែលមានដូចជា ផ្ដែរ មេទ្វារ ព្រះបដិមារ បំណែកផ្សេងៗនៃសំណង់បុរាណ។
ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ បាក់រលំអស់នៅសល់តែគ្រឹះ និងមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ បន្ទាយស្រី។ គេអាចឃើញសំណល់បុរាណវត្ថុខ្លះៗនៅក្បែរនោះ។
ប្រាសាទតាពេជ្រ គុកតាពេជ ឬ ទួលតាពេជ្រ មានរឿងនិទានស្រដៀងនិងរឿងភ្នំប្រុសភ្នំស្រី ដែលតំណាលពីតាពេជ្រនិងយាយស្រីបានភ្នាល់គ្នាកសាងប្រាសាទដោយសន្មតថា អ្នកឈ្នះនិងបង្ហោះគោមជាសញ្ញាបញ្ជាក់ថាបានកសាងរួចរាល់។ ពេលនោះតាពេជ្រ គិតថាខាងយាយស្រីជាមនុស្សស្រីមិនមានកម្លាំងអាចសង់លឿនជាងបុរសឡើយ ម្ល៉ោះហើយតាពេជ្រក៏នៅលេងអុកសិន។ ពេល...
ទួលមានប្រាសាទមានខឿនមួយសង់ពីថ្មបាយក្រៀមនិងបំណែកបល្ល័ង្ក។ សំណង់នេះអាចជាសាលាសំណាក់ឬក៏រោងបុណ្យមួយ ធ្វើពីឈើនៅខាងលើមិនមានប្រាង្គនោះទេ។
វត្តមញ្ចសិលា ថ្មគ្រែ មានឈ្មោះជាភាសាបាលី និងភាសាខ្មែរជាការបកប្រែផ្ទាល់។ ជាភាសាបាលី មញ្ច = គ្រែ ឯ ពាក្យ សិលា គឺ ថ្ម។ វត្តចំណាស់មួយនេះ មានភាពល្បីល្បាញ ដោយនៅច្រាំងទន្លេមុខវត្ត មានដុំថ្មមួយ ដែលជាសិលាចារឹក លេខ K.122។ ក្រៅពីនេះ ក្នុងទីវត្តមានសំណល់ បល្ល័ង្កនិងបំណែកផ្ដែរ ព្រមទាំងជាទីតាំង ដែលជាប្រភពសិលាចារឹកព...
វត្តនេះក៏ជាទីដែលមានសំណល់វត្ថុបុរាណនៃប្រាសាទចាស់ ដែលតាមឯកសារមានប្រាង្គបី សង់ពីឥដ្ឋបែរមុខទៅកើតទៅលិចនិងទៅជើង នៅតែសំណល់ផ្ដែរបុរាណសម័យសតវត្សទី៧ រួមនិងសិលាចារឹកមួយផ្ទាំងលេខ K115 ដែលសព្វថ្ងៃនេះត្រូវបានគេយកមកចាក់ភ្ជាប់ទៅនឹងធ្នឹមស៊ីម៉ង់ ដើម្បីតាំងបង្ហាញនិងរក្សាសុវត្ថិភាព។ សិលាចារឹកនេះចារជាភាសាសំស្ក្រឹតតាមបែប...
វត្តបានរក្សាទុកសំណល់វត្ថុបុរាណជាច្រើនដែលគេបានយកមកពីតំបន់ជិតៗនោះ។ គេសង្កេតឃើញមានផ្ដែរសម័យសតវត្សទី១១ ចំនួន ៤ មានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ក្នុងរចនាបថ ឃ្លាំងនិងបាពួន និងផ្ដែរសតវត្សទី៧ នៃរចនាបថព្រៃក្មេង។ មានចេតិយសម័យកណ្ដាលធ្វើពីថ្មភក់ចំនួន ២ បំណែកសសរពេជ្រ ជើងទម្រ និងសន្លឹកសីមាជាច្រើនទៀត។ ដោយឡែក...
ថ្វីត្បិតរតនគិរីជាតំបន់ដែលស្ថិតនៅឆ្ងាយពីស្នូលនៃអាណាចក្រខ្មែរបុរាណក្ដី ក៏គេនៅអាចប្រទះ ឃើញសំណល់ប្រាសាទបុរាណនៅតំបន់នេះដែរ។ នៅលើភ្នំកុកដែលមានកម្ពស់ប្រមាណ ៧០ម៉ែត្រ មានគ្រឹះប្រាសាទមួយនៅទីនោះដែលបន្សល់ទុកតែគំនរឥដ្ឋ ធ្វើឱ្យលំបាកកំណត់អាយុកាល។ តាមកំណត់ត្រាស៊ីសាក ទួលឥដ្ឋមានកំពស់លើសពីបីម៉ែត្រនិងទទឹង៨ម៉ែត្រ។ ទួលន...
ទីវត្តដ៏ចំណាស់មួយនេះ មានព្រះវិហារថ្មីដែលសាងសង់លើខឿនប្រាសាទចាស់ និងសំណល់ឥដ្ឋបុរាណជាច្រើន។ ដោយឡែកព្រះវិហារចាស់ក្នុងទីវត្តនេះ ក៍មានចំណាស់ជិត១០០ឆ្នាំហើយដែរ។
ប្រាសាទនេះមានតួនាទីជាដូចជាប្រាសាទដូនម៉ៅនៃប្រាសាទតាកែវដែរ គឺគ្រាប់តែជាខ្លាងទ្វារទៅកានបារាយណ៍នៃប្រាសាទខ្នារ (ក្រឡាពាស) តែប៉ុណ្ណោះ។
ប្រាសាទនេះលំបាកនឹងកំណត់អាយុកាលកសាង ប្រហែលជានៅសម័យកោះកេរ ហើយបានជួសជុលបន្ថែមនៅសម័យក្រោយ។ ប្រាសាទសង់ពីថ្មភក់ (អាចមានឥដ្ឋ?) មានប្រាង្គទោល សង់លើទីទួល ស្ថិតក្នុងបរិវេណវត្តដែលមានបន្សល់ត្រឹមសំណល់ត្រឹមគ្រឿងសំណង់ខ្លះប៉ុណ្ណោះ។
ប្រាសាទយាយស្រីឬគុកយាយស្រី សាងឡើងអំពីថ្ម បាយក្រៀម បែរមុខទៅទិសខាងកើត មានកំពែងធ្វើអំពីថ្មបាយក្រៀម និងគូទឹកព័ទ្ធជុំវិញ។ តាមរឿងព្រេងដូចដែលមានក្នុងការពណ៌នាអំពីប្រាសាទតាពេជ្រនោះ ប្រាសាទនេះគួរមានខ្លោងទ្វារប្រាំ តែមិនប្រាកដនោះទេ។ កំពែងប្រាសាទនេះ សាងឡើងអំពីថ្មបាយក្រៀម មានប្រវែង ៥០x៤០ម៉ែត្រ ហើយសព្វថ្ងៃនៅឈរកម្ព...
ប្រាសាទរលំបាក់បែក អមដោយកំពែងថ្មបាយក្រៀមប្រវែងប្រមាណ ៥០ម៉ែត្របួនជ្រុងនិងគូទឹកព័ទ្ធជុំវិញ។ ទីនេះមានសំណល់មួយចំនួន ដូចជា បំណែកសសរពេជ្រនិងផ្ដែរ។ ប្រាសាទស្ដុកកក់ ឬប្រាសាទស្លក្រាម ដែលដាក់តាមឈ្មោះភូមិបច្ចុប្បន្ន កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជាប្រាង្គបែរមុខទៅកើតសង់លើខឿនថ្មបាយក្រៀម មានកំពែងថ...
ក្នុងទីតាំងវត្តប្រើសមាសឬវត្តទំព្រងនេះ គេឃើញមានសំណល់ប្រាសាទចាស់និងស្រះបុរាណ មានសភាពដូចជាប្រាសាទស្រះត្រប់ដែរ គឺបំណែកប្រាសាទ នឹងស្រះធំមួយ ប៉ុន្តែបានកែប្រែរូបរាងដោយមានការជីកបន្ថែមយកទឹកប្រើប្រាស់។ ស្រះនៅមានសំណល់គែមស្រះជាថ្មបាយក្រៀម ឯបំណែកគ្រឿងប្រាសាទមាននៅរាត់រាយជិតព្រះវិហារ។
នៅលើកូនភ្នំមួយប៉ែកអគ្នេយ៍នៃភ្នំអដ្ឋរស ដែលអាចទៅដល់ ដោយចូលតាមវត្តធម្មកេរ្តិ៍ មានព្រះចេតិយរបស់ព្រះចន្ទរាជា ដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថដោយការកសាងក្រុងលង្វែក ហើយបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួច។ នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទ និងវិហារមួយដែលធ្លាក់រងការទម...
វត្តច្រណូកជាទីតាំងដែលមានសំណល់ប្រវត្តិសាស្ត្រសម្រាប់អ្នកស្រាវជ្រាវ ដោយមានរក្សាទុកសិលាចារឹកមួយផ្ទាំងយកមកពីទួលបល្ល័ង្ក ដែលនៅជិតទីនោះ។ សិលាចារឹកចុះលេខ
ប្រភេទប្រាសាទឥដ្ឋមានគ្រឹះសង់ពីថ្មបាយក្រៀមនិងមានសិលាចារឹកមួយផ្ទាំង ទម្រ បដិមា បំណែកផ្តែរ និងបំណែកមេទ្វារ។
ទួលនេះជាទីសក្ការៈបូជារបស់អ្នកភូមិដែលមានសង់ជាសាលាឆទាននិងមានតូបអ្នកតាមួយ ដែលតម្កល់វត្ថុបុរាណមួយចំនួន ដូចជាសិលាចារឹកមួយផ្ទាំង K726 រៀបរាប់ពីដីក្នុងតំបន់នេះហើយនិងបល្ល័ង្កព្រមទាំងបំណែកវត្ថុបុរាណដទៃទៀត។
2024 © Royal Academy of Cambodia