ប្រាសាទដុតស្ដេចគម្លង់នេះត្រូវបានបែកបាក់អស់(យើងអាចឃើញរូបមុនបែកបាក់ដែលរកឃើញក្នុង CISARK) ប៉ុន្តែដោយសារវាស្ថិតនៅជិតចំណតរថយន្តពេលឡើងភ្នំគូលែន ទើបគេនៅព័ទ្ធរបងរក្សាទុក។ ប្រាសាទសង់ពីឥដ្ឋរាងចតុកោណកែងរលំបាក់អស់ បែរមុខទៅកើត នៅចំកណ្តាលប្រាសាទមានបល្ល័ង្កនិងលិង្គមួយ។ ជញ្ជាំងខាងជើងមានចោះប្រហោងសំរាប់បង្ហូរទឹក។ ស្ន...
នៅជិតព្រះសក្យមុនីចេតិយ ដែលទើបសង់ថ្មី មានចេតិយច្រើនទៀត ដែលតម្កល់អដ្ឋិធាតុព្រះរាជា សម័យមុន ហៅថាចេតិយទន្ទឹម។ ចេតិយខាងជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ ឡើងប៉ុនដំរីមែនទែន គេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃ ព្រះបាទស្រីសុរិយោពណ៌ជាបិតា...
ប្រាសាទបាដើម ស្ថិតនៅតាមបណ្ដោយដងទន្លេសេសានជិតវត្តចេតិយារាម។ គួរកត់សម្គាល់ថា ព្រះវិហារវត្តនៅតំបន់នេះមានរចនាបថឡាវ ដែលមានទំហំតូចជាងព្រះវិហារខ្មែរ។ បាឌឿម ជាពាក្សភាសាឡាវ មានន័យថាឪពុកដើម ដែលត្រូវនឹងពាក្យថា បាដើម។ នៅច្រាំងទន្លេមេគង្គក៏ធាប់មានប្រាសាទមួយឈ្មោះ បាចុង ដែរ ប៉ុន្តែគួរឱ្យស្ដាយបា្រសាទបាចុងត្រូវបានច្...
ទួលកំណប់ត្រពាំងព្រៃ ជាទីតាំងដែលធ្លាប់រកឃើញនៅដើមសតវត្សទី២០នូវសិលាចារឹកមួយក្នុងប្រាសាទបុរាណបាក់បែកសម័យសតវត្សរ៍ទីប្រាំពីរ លេខ K-127 ដោយ អាដេម៉ាឡឺគ្លែ នៅក្នុងឆ្នាំ១៨៩១។ សិលាចារឹកនេះមានភាពល្បីល្បាញ ថាជាសិលាចារឹកចាស់ជាងគេ ដែលមានលេខសូន្យ តាមរយៈកាលបរិច្ឆេទ ឆ្នាំ៦០៥ នៃមហាសករាជ ត្រូវនិងឆ្នាំ ៦៨៣ នៃគ.ស។ សម័យកា...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នៅទីនេះគេបានរកឃើញមាសសន្លឹក ៥សន្លឹក តម្រៀបជារាងកាកបាទ ដោយមានវត្ថុ១នៅកណ្ដាល និងវត្ថុបួនទៀតនៅអមសងខាងលើក្រោម ដែលសន្លឹកមាសកណ្ដាលមានឆ្លាក់ជារូបគោនន្ទិ ដែលជាជំនិះនៃព្រះឥសូរ។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែ...
ទីវត្តនេះមានទួលមួយជាប្រភពសិលាចារឹកជាអក្សរខ្មែរបុរាណប្រកបដោយកាលបរិច្ឆេទ ចាស់ជាងគេ មានលេខ K600 និង K.557។ សិលាចារឹកនេះចារលើជើងទម្រមានមានចារឹកអក្សរ៣ជ្រុង ក្នុងមហាសករាជ ៥៣៣ ថ្ងៃ ១៣កើត ខែមាឃ ត្រូវនឹងឆ្នាំ ៦១១ឬ៦១២ នៃគ្រិស្តសករាជ ស្ដីពីសិលាចារឹកនេះចារឹក និយាយពីតង្វាយរបស់បោញឧយ ថ្វាយចំពោះក្បោញកម្រតេងអញ មានអ្...
ប្រាសាទនេះមានតួនាទីជាដូចជាប្រាសាទដូនម៉ៅនៃប្រាសាទតាកែវដែរ គឺគ្រាប់តែជាខ្លាងទ្វារទៅកានបារាយណ៍នៃប្រាសាទខ្នារ (ក្រឡាពាស) តែប៉ុណ្ណោះ។
ចេតិយធំទាំងបីនិងតូចៗមួយចំនួនទៀត ដែលស្ថិតនៅលើភ្នំជ្រុងខាងជើង ត្រូវបានហៅថា “ចេតិយត្រៃត្រិង្ស”។ ចេតិយទាំងនេះ តម្កល់អដ្ឋិធាតុក្សត្រាក្សត្រី ដែលជាព្រះរាជវង្សានុវង្សដែលអាចឡើងទៅដល់តាមផ្លូវទល់មុខវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈសន្តិវ័ន។ ចេតិយទាំងនេះតម្កល់ធាតុព្រះរាជវង្សានុវង្សនៃព្រះនរោត្តមនិងព្រះស៊ីសុវត្ថិ ដែលតាម...
ប្រាសាទតែមួយគត់ក្នុងខេត្តដែលអាចទៅដល់ដោយស្រួល បន្សល់រូបរាងតែជាគំនរឥដ្ឋបែកបាក់និងសំណល់ជញ្ជាំងតិចតួចគួរឱ្យសោកស្ដាយពន់ពេក។ ក្រៅពីនេះក្នុងខេត្តមានប្រាសាទដទៃទៀតដែលនៅកប់ក្នុងទីឆ្ងាយមិនទាន់មានផ្លូវធ្វើដំណើរទេសចរណ៍ទៅដល់ដោយស្រួលបានដូចជាប្រាសាទល្បើកស្រុត ប្រាសាទព្រះធាតុខ្វាន់ពីរជាដើម។ លោកយាយដែលជាអ្នកនៅថែរក្សាអ...
អ្នកស្រុកបានហៅតាមឈ្មោះប្រាសាទសង់កណ្ដាលបារាយណ៍ដ៏ធំ ដូចជាបារាយណ៍ជយតដាក នៅអង្គរដែរ។ ប្រាសាទបានរលំបាក់បែកអស់បន្សល់ទុកតែខឿននិងឥដ្ឋខ្លះកប់ក្នុងដី។ ប្រាសាទព័ទ្ធជុំវិញត្រពាំងនេះលាតសន្ធឹងកើត-លិចទំហំ ២៥០ម x ១២០ម៉ែត្រ។
វត្តវិហារសំណ មិនត្រឹមតែមានប្រវត្តិព្រះវិហារដ៏យូរលង់ទេ ទីនោះក៏ល្បីមានចេតិយបុរាណហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំ និងដើមជ្រៃរយឆ្នាំដុះចាក់ឫសខ្វាត់ខ្វែងដ៏ខ្ពស់សន្លឹមផងដែរ។ រឿងនិទានតំណាលថា ជនជាតិចិនមួយក្រុមបានធ្វើដំណើរតាមផ្លូវទឹកដោយសំពៅមកដល់ភាគខាងជើងភ្នំព្រះរាជទ្រព្យ ស្រាប់តែសំពៅកឿងកល់ជាប់មួយកន្លែងទៅមុខពុំរួច...
តំបន់អូរថ្មដាប់ ជាទីតាំងមួយដែលបុព្វបុរសខ្មែរបានដាប់យកថ្មទៅសាងសង់ប្រាសាទនានានាសម័យនោះ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបន្តយកថ្មនៅតំបន់នោះ មកជួសជុលប្រាសាទ ព្រោះសម្បូរដោយថ្មដែលមានគុណភាពល្អសម្រាប់សង់ប្រាសាទ។ ជាទីតាំងភូមិសាស្ត្រដែលងាយស្រួលដឹកជញ្ជូនតាមផ្លូវទឹក ដោយបណ្ដែតតាមបឹងទន្លេសាប។ បច្ចេកទេសយកថ្មនាព...
ទីនេះគឺជាទីតាំងនៃឡកុលាលភាជន៍បុរាណ ដែលគេអាចឃើញនូវសំណល់ភាជន៍ជាច្រើនដែលគេធ្លាប់បានដុតនៅទីនេះ។
ទីវត្តដ៏ចំណាស់មួយនេះ មានព្រះវិហារថ្មីដែលសាងសង់លើខឿនប្រាសាទចាស់ និងសំណល់ឥដ្ឋបុរាណជាច្រើន។ ដោយឡែកព្រះវិហារចាស់ក្នុងទីវត្តនេះ ក៍មានចំណាស់ជិត១០០ឆ្នាំហើយដែរ។
សាងសង់ក្នុងអំឡុង សតវត្សរ៍ទី៦ ប្រាសាទឥដ្ឋនេះបានបាក់បែកស្ទើរតែទាំងស្រុង ដោយគ្រាន់តែបន្សល់នូវខឿន ព្រមទាំងគ្រឿងលំអមួយចំនួនធ្វើអំពីតែថ្មភក់តែប៉ុណ្ណោះ។
ប្រាសាទកោះហូកសាងឡើងនៅសតវត្សរ៍ទី១០ ស្ថិតនៅជិតមាត់បារាយណ៍ខាងលិចឬបារាយណ៍ទឹកថ្លា។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនេះមានប្រាង្គទោលបានកប់នៅក្នុងដី នៅឃើញសល់តែស្លាកស្នាមមេទ្វារមួយ និងសំណល់ចម្លាក់នៃប្រាសាទមួយចំនួន។
ភ្នំព្រះបាទ ឬ ភ្នំប្រុសតាមរឿងនិទាន មានកម្ពស់៣០ ម. អាចឡើងដោយយានយន្តបាន។ នៅក្នុងទីវត្តមានតម្កល់ស្នាមពុទ្ធបាទដ៏ធំមួយ ព្រោះហេតុនោះទើបនៅទីបុរាណស្ថាននេះគេហៅថាភ្នំព្រះបាទ។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K95 ចារឹកនៅលើបង្គោលសីមា សងខាង ម្ខាងជាអក្សរទេវនាគរី និងម្ខាងទៀតជាអក្សរខ្មែរសម័យអង្គរសតវត្សទី៩ ដោយបញ្ជាក់ថា...
ប្រាសាទស្រងែសង់នៅចុងសតវត្សរ៍ទី៩ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា បានបាក់រលំអស់ភាគច្រើន។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋលំអដោយថ្មភក់ មានគ្រឹះរួម រត់ជូរជើងត្បូងបែរមុខទៅកើត។ ប្រាសាទស្ថិតក្នុងរចនាបថព្រះគោ។ នៅក្នុងប្រាសាទនេះមានសិលាចារឹកជាច្រើន។
ប្រាសាទមួយក្នុងបរិវេណវត្តនេះត្រូវបានសង់សំណង់ថ្មីពីលើ រហូតបាត់រូបរាងដើមអស់ គឺជាប្រាសាទសម័យអង្គរមួយ ដែលសព្វថ្ងៃមិនមានរូបរាងពេញលេញនោះទេ។ ប្រាសាទស្ថិតនៅខាងត្បូង បឹងកំពិត ដែលលោកសឺដេសហៅថាបឹងព្រះបិត ក្នុងវត្តភូមិមៀន។ សព្វថ្ងៃមានបន្សល់នូវវត្ថុបុរាណមួយចំនួនដូចជា ថ្មបាយក្រៀម ផ្តែរ បល្ល័ង្គ បំណែកបដិមា ថ្មទ្រនា...
ប្រាសាទរលំបាក់បែក អមដោយកំពែងថ្មបាយក្រៀមប្រវែងប្រមាណ ៥០ម៉ែត្របួនជ្រុងនិងគូទឹកព័ទ្ធជុំវិញ។ ទីនេះមានសំណល់មួយចំនួន ដូចជា បំណែកសសរពេជ្រនិងផ្ដែរ។ ប្រាសាទស្ដុកកក់ ឬប្រាសាទស្លក្រាម ដែលដាក់តាមឈ្មោះភូមិបច្ចុប្បន្ន កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជាប្រាង្គបែរមុខទៅកើតសង់លើខឿនថ្មបាយក្រៀម មានកំពែងថ...
ក្នុងទីតាំងវត្តប្រើសមាសឬវត្តទំព្រងនេះ គេឃើញមានសំណល់ប្រាសាទចាស់និងស្រះបុរាណ មានសភាពដូចជាប្រាសាទស្រះត្រប់ដែរ គឺបំណែកប្រាសាទ នឹងស្រះធំមួយ ប៉ុន្តែបានកែប្រែរូបរាងដោយមានការជីកបន្ថែមយកទឹកប្រើប្រាស់។ ស្រះនៅមានសំណល់គែមស្រះជាថ្មបាយក្រៀម ឯបំណែកគ្រឿងប្រាសាទមាននៅរាត់រាយជិតព្រះវិហារ។
2024 © Royal Academy of Cambodia