វត្តវ៉ារិនមានព្រះវិហារបុរាណមួយ ដែលត្រូវបានជួសជុលឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម បានយ៉ាងល្អ។ ព្រះវិហារនេះក៏មាននៅសល់គំនូរបែបបុរាណនៅផ្នែកពិតាន ហើយកសាងឡើងនៅ ដើមស.វ.ទី២០ ផងដែរ។ សំណង់បេតិកភណ្ឌនេះ បែរមុខទៅទិសខាងកើតសង់ពីឥដ្ឋ បូកស៊ីម៉ង់ នឹងប្រក់ក្បឿង មានរចនាបថខ្មែរលាយបស្ចឹមប្រទេសខ្លះ។
វត្តពោធិ៍៥០០០ដើម ជាទីវត្តបង្កើតឡើងដោយមាននូវសំណង់មជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ធំមួយ។ ទីនេះជាទីប្រតិស្ឋានព្រះមហាបរមពោធិព្រឹក្ស៥០០០ដើម និងតម្កល់រូបព្រះពុទ្ធបដិមា៥០០០អង្គ តាមដើមពោធិ៍នីមួយៗ។ ទីវត្តមានផ្ទៃដី ៣០០ហិកតា និងមានសាលាវិបស្សនាដ៏ធំស្កឹមស្កៃ សាងសង់ពីឈើ មានទំហំ ១៥០x៥០ម៉ែត្រ និងកំពុងសាងសង់សាលាវិបស្សនាបន្ថែ...
ប្រទេសកម្ពុជាសម័យលង្វែកកើតឡើងក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមាន ចម្បាំងជាច្រើនសា ហើយរាជធានីបានផ្លាស់ប្តូរជាញឹកញាប់។ ក្នុងរាជព្រះអង្គចន្ទ រាជធានីតាំងនៅបន្ទាយមានជ័យ (ខេត្តពោធិសាត់) រួចប្តូរមកក្រុងលង្វែកវិញ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និងរាស្រ្តសុំឱ្យព្រះអង្គចន្ទឡើងសោយរាជ...
ព្រះវិហារសសរ ១២០ នេះជាព្រះវិហារហ្លួង ដែលពីមុនកសាងឡើងដោយយកដើមឫស្សីធំៗសរុប ១២០ ដើម ធ្វើជាសសរ ដើម្បីតំណាងចំនួនអារាមសរុបនៅទូទាំងព្រះនគរនាសម័យលង្វែក ។ សព្វថ្ងៃនេះគេបានសង់វិហារថ្មីដោយរក្សារចនាបថដើម គឺលាបពណ៌ដូចជាដើមឫស្សីលើសសរថ្មី។ សំណង់នេះប្រហែលជាសង់ត្រួតលើសំណង់ចាស់ពីមុនមក។ ព្រះវិហារនេះមានឈ្មោះផ្សេងហៅថា ប្...
វត្តទេសចរណ៍មានសំណង់ពុទ្ធសាសនាជាច្រើន ប្រកបដោយសោភណ្ឌភាពស្រស់ស្អាត។ វត្តត្រូវបានជ្រើសរើសក្នុងចំណោមវត្តជាច្រើនក្នុងខេត្តជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក ដោយសារវត្តនេះស្ថិតនៅជាប់បារាយណ៍ទឹកថ្លា។
សារមន្ទីរដ៏ប្រណីតមួយសម្រាប់តម្កល់ឯកសារនានា ពាក់ព័ន្ធនឹងដំណើរចេញតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដើម្បីរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។សារមន្ទីរកោះថ្មសាងសង់ឡើងតាមរចនាបថខ្មែរប្រកបដោយក្បូរក្បាច់គួរឱ្យទាក់ទាញ។ ភូមិកោះថ្មជាអតីតទីបញ្ជាការដ្ឋានវរសេនាធំត...
វត្តនេះត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមហើយក៏បានជួសជុលឡើងវិញ។ អារាមវត្តស្បូវរីក ជាអតីតមន្ទីរពេទ្យប្រចាំសហករណ៍លាជ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលជាវត្តដ៏ចំណាស់ ដែលស្ថិតជិតទីប្រជុំជនស្រុកភ្នំក្រវាញតែម្ដង។ ព្រះវិហារវត្តស្បូវរីក សង់ឡើងពីសសរឈើ ដែលគិតមកដល់ពេលនេះ មានអាយុកាលយូរឆ្នាំជាងគេនៅក្នុងខេត្ត។ អ...
ក្នុងនាមជាវត្តល្បីនិងជាវត្តទេសចរណ៍នៅខេត្តស្ទឹងត្រែង វត្តនេះមានសាលាឆាន់ដ៏ចំណាស់នេះ ដែលត្រូវបានកែជា ឧបដ្ឋានសាលា នៅឆ្នាំ១៩៩៧។ សាលានេះមានគំនូរបុរាណយ៉ាងប្រណីតគូសវាសសព្វជញ្ជាំងដ៏ក្រាស់ដែលតម្រៀបពីឥដ្ឋនេះ ថ្វីត្បិតតែមានការជួសជុលខ្លះ ប៉ុន្តែនៅរក្សារូបរាងដើមដដែល។ ព្រះវិហារក៍មានលំអដោយរូបគំនូរមានលក្ខណៈប្លែក តែគ...
តាំងពីយូរណាស់មកហើយ ការស្រាវជ្រាវស្តីពីអរិយធម៌អង្គរ ច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក និងជាពិសេសទៅលើប្រាង្គប្រាសាទនិងសិល្បៈតែប៉ុណ្ណោះ។ ឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ ទើបចាប់ផ្ដើមនៅទសវត្សឆ្នាំ១៩៦០ ដោយលោក ប៊ែរណា ហ្វីលីប គ្រោស្លីយេ(Bernard-Philippe Groslier) ហើយបានត្រូវផ្អាកដោយសង្គ្រាមស៊ីវិល។ ប...
មជ្ឈដ្ឋានអ្នកសិក្សាទាំងឡាយប្រាកដជា នៅចាំបាននូវដំណើរនៃរឿងអក្សរសិល្បប្រវត្តិសាស្ត្រ តាមរយៈរឿង«ភូមិតិរច្ឆាន» ដែលនិពន្ធដោយ អ្នកនិពន្ធ ឌឹក គាម និង ឌឿក អំ ដើម្បីរំឭកព្រឹតិ្តការណ៍ដែលបានកើតមានឡើងនៅខេត្តកំពង់ឆ្នាំងក្នុង ខែមេសា ឆ្នាំ១៩២៥។ នាពេលនោះ ក្រុមអ្នកភូមិក្រីក្របានខឹងសម្បានឹងជនជាតិបារាំងម្នាក់ឈ្មោះ បាដេ...
សារមន្ទីរនេះកាលដើមឡើយជាលំនៅឋានរបស់ពួកអាណានិគមបារាំង ដែលសង់ឡើងក្នុងឆ្នាំ ១៩០៨។ ក្រោយមកជាកន្លែងបម្រើការងាររបស់ខេត្តកំពត ហើយបានធ្វើការជួសជុលប្រែក្លាយទៅជាសារមន្ទីរ ក្រោមការឧបត្ថម្ភពីសមាគមបារាំង។ សារមន្ទីរខេត្តកំពតការរចនាបថអគារជាលក្ខណៈបារាំង ប្រមូលផ្តុំនូវរូបថតចាស់ៗក្នុងសម័យបារាំង ចម្លាក់ពីប្រាសាទបុរាណ ន...
ទីតាំងនៃនគរភ្នំបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន។ ដោយសារជាទីតាំងសំខាន់បែបនោះហើយ ទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រនានា។ សារមន្ទីរនេះ បានកសាងឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុបុរាណចាស់ៗដែលមាននៅក្នុងស្រុកអង្...
វត្តក្ដុលឬវត្តប្រាប្បច្ចាមិត្របានកសាងឡើងតាំងពីឆ្នាំ ១៨៤៥ ដោយលោកឧញ្ញាបឌិន ដោយហេតុថា ទីនោះធ្លាប់ជាទីលានកន្លែងហ្វឹកហាត់ទ័ព។ ឧកញ្ញាបដិនបានធ្វើពាក្យសច្ចាថាបើកាលណាធ្វើសឹកឈ្នះសត្រូវនឹងយកទីលានហ្វឹកហាត់ទ័ពនេះកសាងជាវត្ត។ សេចក្ដីប្រាថ្នារបស់លោកក៏បានសំរេច ទើបលោកធ្វើតាមពាក្យសច្ចា។ ចំណែការហៅថា វត្តក្ដុល ដោយយកឈ្មោ...
2024 © Royal Academy of Cambodia