តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងអាចជាកន្លែងទេសចរណ៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តជាតិ ដោយនៅទីនោះមានទឹកធ្លាក់ រូងប្រជៀវ និងជាកន្លែងសក្ការៈ។ ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិដែលមានសម្រស់ស្រស់ស្អាត ដោយមានទាំងព្រៃធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និងតំបន់បុរាណឋានសម្រាប់ពិធីផ្សេងៗផងដែរ។ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត តំបន់នេះត្រូវបានដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិកាលពីឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌភ្នំត្បែងនេះមានទីតាំងក្នុងខេត្តព្រះវិហារ និងគ្របដណ្ដប់លើស្រុកចំនួនប្រាំមានផ្ទៃដីសរុបចំនួន២៥ ០០០ហិចតា។ ដើម្បីឡើងដល់ទីតាំងទឹកធ្លាក់ និងទីសក្ការទាំងនេះ ទេសចរត្រូវឡើងតាមជណ្ដើរកម្ពស់៤០០ម៉ែត្រ និងមានកាំជណ្ដើរចំនួន១៣៤៥កាំ។