ទឹកធ្លាក់ថ្មរូង

ថ្មរូង ជារមណីយដ្ឋានធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលសម្បូរណ៍ទៅដោយបរិយាកាសធម្មជាតិស្រស់ស្អាតជាច្រើន ដូចជា៖ ព្រៃភ្នំ ទឹកធ្លាក់ សត្វបក្សាបក្សី និង កន្លែងសម្រាកទទួលទានអាហារ នៅជាប់មាត់ទឹកដ៏ទាក់ទាញ។ ទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ទឹកសាបនេះ រីករាយជាមួយនឹងការហែលទឹក ដើរកម្សាន្តជុំវិញទីតាំង ថតរូប និងទទួលទានអាហារជុំគ្នាជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។ ប្រសិនបើយើងធ្វើដំណើរទៅកម្សាន្តទីនោះ នារដូវប្រាំង ទេសភាពហាក់ក្រៀមក្រោះបន្តិច ព្រោះដើមឈើក៏ស្លោកស្លឹក ផ្ទាំងថ្មចង្គ្រឹងនៅធ្មឹងស្ងួតទឹក តែទឹកហូរតិចតួចគ្មានសំឡេងឈូឆរអ្វីឡើយ។ ប៉ុន្តែប្រសិនបើទៅលេងនារដូវវស្សាវិញ ធានាថាគ្មានទុក្ខទោម្នេញនឹងបរិយាកាសទាំងឡាយនោះឡើយ ដោយសារតែធម្មជាតិស្រស់ខៀវខ្ចី មានភ្នំព្រឹក្សព្រៃព័ទ្ធជុំវិញ ទឹកអូរហូរខ្លាំងៗ បែកផ្កាត្រែង បង្កសំឡេងឈូឆរគ្មានដាច់។ ទីនេះមានបម្រើសេវាម្ហូបអាហារក្នុងស្រុកនិងមានតូបស្បូវសម្រាប់សម្រាកផងដែរ។

ទីតាំងនៅលើផែនទី