សារមន្ទីរសង្គ្រាម

សារមន្ទីរនេះមានរក្សាទុកអាវុធយុទ្ធភណ្ឌដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិល ដែលទេសចរអាចស្វែងយល់ពីសំណល់សង្គ្រាមផង និងប្រវត្តិសាស្ត្រកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សំណល់សង្គ្រាមទាំងនោះមានដូចជា គ្រាប់មីន, រថក្រោះ, កាំភ្លើងបាញ់យន្តហោះ, រ៉ុកកែត, កាំភ្លើង, យន្តហោះប្រដេញ និងឧទ្ធម្ភាគចក្រជាដើម។ សារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាមបានបើកដំណើរការនៅឆ្នាំ ២០០១លើទំហំដី៣ហិកតា។ នៅក្នុងសារមន្ទីរក្រៅពីតាំងបង្ហាញអាវុធយុទ្ធភណ្ឌដែលសេសសល់ពីសំណល់សង្គ្រាមក៏មានរូបថតអមដោយសំណេរខ្លីៗរៀបរាប់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅអំឡុងសង្គ្រាមផងដែរ។

ទីតាំងនៅលើផែនទី