ស្តូបពោធិទនេ្ល

ពោធិ៍ទនេ្ល ជាកន្លែងឃុំឃាំងធំមួយប្រចាំស្រុកកោះធំ ក្នុងសម័យខ្មែរក្រហម ដែលមានអ្នកទោសរាប់ពាន់នាក់ជាប់គុកនៅទីនោះ។ នៅ ឆ្នាំ១៩៩០ មន្ទីរបូជនីយដ្ឋានពោធិ៍ទនេ្ល ត្រូវបានសាងសង់ឡើងក្រោមការជួយឧបត្ថម្ភពីសប្បុរសជនមួយចំនួន។ ឆ្អឹងលលាដ៏ក្បាល និងឆ្អឹង អវៈយវៈយ៉ាងច្រើនដែលគាស់ចេញពីរណ្ដៅចំនួន៥៥នៅក្បែរនោះ បានត្រូវជញ្ជូនមកដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋាន។ តាមការប៉ាន់ស្មានជនរងគ្រោះដែលស្លាប់ នៅក្នុងបរិវេណពោធិ៍ទនេ្លនេះ មានចំនួនប្រហែល៣៥,០២៧នាក់។ ឯការធ្វើបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ទៅនៅទីតាំងពោធិ៍ទនេ្លនេះ បានកើតឡើងស្ទើរតែរាល់ឆ្នាំ។ រហូតមកដល់សព្វថ្ងៃ ប្រជាជនកម្ពុជាទូទៅ នៅតែអាចមើលឃើញមន្ទីរបូជនីយដ្ឋាននេះយ៉ាងច្បាស់ក្រឡែតពីត្រើយម្ខាង និងអាចទៅមើលដោយផ្ទាល់បាន។ តាមការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា នៅទីនេះគេបានសម្លាប់តារាចម្រៀង លោកស៊ិន ស៊ីសាមុត និង តារាភាពយន្ត លោកគង់ សំអឿន ផងដែរ។

ទីតាំងនៅលើផែនទី