ប្រាសាទត្រពាំងប្រាសាទខាងជើង

ប្រាសាទត្រពាំងប្រាសាទខាងជើង និងប្រាសាទត្រពាំងប្រាសាទខាងត្បូង ថ្វីត្បិតតែស្ថិតនៅជិតគ្នា តែតាមរយៈសម្ភារៈសំណង់ គេអាចដឹងថាប្រាសាទត្រពាំងប្រាសាទខាងជើង សង់ក្រោយប្រាសាទខាងត្បូង។ ប្រាសាទនេះអ្នកស្រុកហៅថា ប្រាសាទធំ។ ប្រាសាទនេះមានប្រាង្គទោល ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម និងមានហោត្រៃនៅទិសឦសាន។ ក្លោងទ្វារមានតែមួយគត់នៅទិសខាងកើត និងពុំមានគូទឹកទឹកព័ទ្ធជុំវិញទេ តែមានបារាយណ៍ឬតដាកមួយស្ថិតនៅខាងកើតនៃប្រាសាទ។ តដាកនេះមានទំហំបណ្ដោយ២០០ម៉ែត្រ និងទទឹង៥១ម៉ែត្រ និងផ្ទៃក្រឡាជាង ២០ពាន់ម៉ែត្រក្រឡា។ ប្រាង្គតែមួយគត់នៃប្រាសាទនេះមានកម្ពស់៦ម៉ែត្រ សង់ពីថ្មបាយក្រៀម និងថ្មភក់ជាស៊ុមទ្វារ។ ប្រាង្គនេះមិនមានក្បាច់រចនាច្រើនទេ សូម្បីគោបុរៈនៃប្រាសាទក៏មិនមានក្បាច់លម្អណាមួយដែរ។ តាមការសង្កេតប្រាសាទនេះសង់នៅលើដីធម្មជាតិ ដោយមិនមានលើកដីជាធ្លាទេ ដែលនៅភាគខាងជើងមានជម្រាល ទើបអាចប៉ះពាល់ដល់សំណង់ប្រាសាទដូចជាកំពែងជ្រុងខាងជើង និងជញ្ជាំងប្រាង្គខាងជើង ដែលបាក់បែកខ្លាំង។

ទីតាំងនៅលើផែនទី