ប្រាសាទព្រៃ

ប្រាសាទមានរចនាបថអង្គរវត្ត កសាងសម័យព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទនេះកសាងឡើងពីថ្មភក់ បែរមុខទៅទិសខាងកើត។ ការហៅថាប្រាសាទព្រៃនេះប្រហែលជាគេបានឃើញប្រាសាទនេះត្រូវព្រៃដុះជុំជិត។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង ២០ម៉ែត្រ និងទទឹងប្រវែង ២៤ម៉ែត្រ។ វាមានតួប្រាង្គកណ្តាលមួយ និងមានហោត្រៃមួយនៅទិសខាងកើត។ នៅឆ្នាំ១៩៣៤ ប្រាសាទនេះត្រូវបានជុសជុលដោយបារាំង។

ទីតាំងនៅលើផែនទី