ប៉ុស្តិប៉ូលិសនិងសាលាបឋមសិក្សា

យោងតាមអក្សរសរសេរនៅខាងមុខ អគារនេះមានឈ្មោះជាផ្លូវការថា ស្នងការដ្ឋានតម្រួតក្រុង អគារនេះមាន២ជាន់ នៅទល់មុខនឹងសាលាបឋមសិក្សា។ សព្វថ្ងៃអគារនេះនៅរឹងមាំនៅឡើយ ប៉ុន្តែមិនទាន់បានកែច្នៃ ឬប្រើប្រាស់សម្រាប់មុខងារអ្វីនៅឡើយទេ។ ស្នងការដ្ឋានតម្រួតក្រុង នេះត្រូវបានសង់ឡើងតាំងពីឆ្នាំ១៩២០ ពោលគឺមានអាយុកាលជាង ១០០ឆ្នាំហើយ។ ចំណែកសាលាបឋមសិក្សាសិក្សាមានអគារ២ខ្នង សង់បែរមុខទៅរកគ្នា សព្វថ្ងៃនៅសល់តែមួយខ្នងទេ ចំណែកមួយខ្នងទៀតត្រូវរលំបាត់រូបរាង។ សាលាប្រឋមសិក្សានេះត្រូវបានសង់ឡើងពីបាយអ មានថ្នាក់រៀនចំនួន៣បន្ទប់ ក្នុង១ខ្នង។ ក្រៅពីអាគារទាំងពីរក៏នៅមានសណង់បុរាណជាច្រើនដូចជាប៉ុស្តប្រៃសណីយ៍ អាគារមន្ទីរពេទ្យ អាងបូមទឹកជាដើម។

ទីតាំងនៅលើផែនទី