ប្រាសាទតាម៉ែន, ប្រាសាទតាមិញ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតនិងសសរពេជ្ររាងមូល។ ហោត្រៃពីរធ្វើពីថ្មបាយក្រៀម ហើយក៏មានកំពែងថ្មបាយក្រៀមប្រកបដោយខ្លោងទ្វារនៅទិសខាងកើត។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីថ្មភក់ បែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ហោត្រៃពីរធ្វើពីឥដ្ឋ ស្ថិតនៅឦសាននិងអាគ្នេយ៍។ កំពែងថ្មបាយក្រៀមមួយទំហំ ៣០x២៤ម៉ែត្រ មានច្រកចេញខាងកើត។ មានស្រះមួយស្ថិតនៅចម្ងាយ ១០០ម៉ែត្រ ទិសឦសាន។

ទីតាំងនៅលើផែនទី