វត្តស្បូវរីក

វត្តនេះត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមហើយក៏បានជួសជុលឡើងវិញ។ អារាមវត្តស្បូវរីក ជាអតីតមន្ទីរពេទ្យប្រចាំសហករណ៍លាជ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលជាវត្តដ៏ចំណាស់ ដែលស្ថិតជិតទីប្រជុំជនស្រុកភ្នំក្រវាញតែម្ដង។ ព្រះវិហារវត្តស្បូវរីក សង់ឡើងពីសសរឈើ ដែលគិតមកដល់ពេលនេះ មានអាយុកាលយូរឆ្នាំជាងគេនៅក្នុងខេត្ត។ អាស្រ័យដោយកាលវេលាច្រើនទសវត្សរ៍កន្លងមកនេះ បូកផ្សំនឹងកង្វះការថែទាំ ទើបធ្វើឱ្យសសរឈើដែលស្ថិតនៅមួយជុំខាងក្រៅព្រះវិហារ ត្រូវបានរងនូវការពុកផុយពីធម្មជាតិស្ទើរតែទាំងអស់។ គឺព្រះវិហារនេះហើយ ដែលអង្គការខ្មែរក្រហម បានប្រែក្លាយឱ្យទៅជាអគារស្នាក់នៅរបស់អ្នកជំងឺ ហើយសព្វថ្ងៃវត្តនោះក៏ជាប់ក្នុងចំណោមវត្តទេសចរណ៍ផងដែរ។

ទីតាំងនៅលើផែនទី