វត្តត្រឡែងកែង

ប្រទេសកម្ពុជាសម័យលង្វែកកើតឡើងក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមាន ចម្បាំងជាច្រើនសា ហើយរាជធានីបានផ្លាស់ប្តូរជាញឹកញាប់។ ក្នុងរាជព្រះអង្គចន្ទ រាជធានីតាំងនៅបន្ទាយមានជ័យ (ខេត្តពោធិសាត់) រួចប្តូរមកក្រុងលង្វែកវិញ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និងរាស្រ្តសុំឱ្យព្រះអង្គចន្ទឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រម។ ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅខេត្តពោធិសាត់ បរិបូណ៍ និងឧដុង្គ។ ក្រុងលង្វែកបានសាងសង់យ៉ាងមាំទាំហើយមានតម្កល់វត្ថុសក្តិសិទ្ធិគឺ ព្រះត្រឡែងកែង និងព្រះគោចំនួន ១២ ដែលនៅក្នុងពោះគោទាំងនោះមានរក្សាទុកនូវគម្ពីរក្បួនសាស្ត្រាដ៏មានតម្លៃលើសលប់។ បន្ទាយលង្វែក មាន ទទឹងប្រវែង ២គីឡូ ម៉ែត និងបណ្ដោយប្រវែង៣ គម. ដាំដើមឫស្សីការពារជុំវិញ ហើយចំណាយពេលសាងសង់៣ ឆ្នាំ (១៥២៧ - ១៥២៩)។

ទីតាំងនៅលើផែនទី