ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ដល់១១ តែមិនមានឯកសារបញ្ជាក់ទេ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ ដែលគេបោះបង់អស់រយ:ពេលជាយូរព្រោះវាស្ថិតក្នុងព្រៃជ្រៅ។ បច្ចុប្បន្នប្រាសាទនេះរលំបាក់បែកនៅសល់តែគ្រឹះ បែរមុខទៅកើតមានទំហំ៤ ម៉ែត្របួនជ្រុង ស្ថិតលើទីទួលហ៊ុមព័ទ្ធដោយគូទឹក។