សារមន្ទីរខេត្តកំពង់ឆ្នាំង

សារមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងជាទីប្រមូលផ្ដុំនូវវត្ថុបុរាណនានាដែលប្រទះឃើញក្នុងខេត្តនេះ។ សារមន្ទីរមានដាក់តាំងនូវផ្ដែរបុរាណចំនួន ៧ យកមកពីបណ្ដាប្រាសាទក្នុងខេត្តដូចជាប្រាសាទស្លុតីជាដើម។ ក្រៅពីនោះមានបំណែកសសរពេជ្រ រូបបដិមាព្រះវិស្ណុ និងព្រះបដិមាព្រះពុទ្ធប្រក់នាគ ដែលជារចនាបថបាពួន។ គេអាចឃើញផ្កាឈូកកំពូលប្រាសាទ ថ្មទ្រនាប់ជណ្ដើរ យកមកពីភូមិដា សិវលិង្គសម័យអង្គរ ថ្មគោលសីមា រួមនឹងកាំភ្លើងសម័យឧដុង្គថែមទៀតផង។ តាំងនៅដាច់ដោយឡែកពីវត្ថុបុរាណខាងលើ គេឃើញមានឧបករណ៍ប្រើប្រាស់សម័យបុរេប្រវត្តិ ដូចជាផ្លែពូថៅថ្ម កាក់ ចានបុរាណជាដើម ដែលរកឃើញនៅស្រុកកំពង់លែង។

ទីតាំងនៅលើផែនទី