ផ្ទះខ្មោចស័ក្ដិសិទ្ធិ

ទីផ្ទះនេះកាលដើមឡើយជាកម្មសិទ្ធរបស់កសិការិនីម្នាក់ដែលចំណាយពេលភាគច្រើនរស់នៅឫចំការនៅឃុំកំពង់ព្រះគគីរ។ ម្ចាស់ផ្ទះបានទិញផ្ទះចាស់ពីស្រុកលើយកមកសង់លើដីនេះ ប៉ុន្តែពុំសូវបានរស់នៅជាប់លាប់ទេ គឺស្នាក់នៅតែរដូវធ្វើស្រែ។ អ្នកភូមិនៅទីនោះធ្លាប់បានឃើញរឿងចម្លែក ដូចជាមានពន្លឺភ្លើងនិងសំឡេងរអ៊ូនៅក្នុងផ្ទះជាដើម។ លើសពីនេះទោះគ្មានការថែរក្សា ក៏ផ្ទះនោះនៅស្អាតដដែល មិនមានសម្រាមឬពីងពាងព័ទ្ធឡើយ។ ក្រោយមក បន្ទាប់ពីបានបួងសូងហើយសម្រេចតាមបំណង អ្នករកស៊ីម្នាក់នៅប៉ោយប៉ែតក៏បានសុំទិញដីមួយចំណែកពីម្ចាស់ដីហើយសាងសង់ជាអាសនៈនេះឡើង។ អ្នកមានជំនឿដែលសមប្រកបជាច្រើនបានយកតង្វាយជារានទេវតាជាច្រើនរហូតដល់រាប់រយ មកកាន់ទីនេះ។ សព្វថ្ងៃជំនឿលើផ្ទះខ្មោចសក្ដិសិទ្ធនៅមានឥទ្ធិពលខ្លាំងនៅឡើយ។

ទីតាំងនៅលើផែនទី