ទំនប់ធារាសាស្ត្រអាចាំងមានប្រព័ន្ធប្រឡាយចែកចាយទឹកជាង៤០គីឡូម៉ែត្រ អាចស្រោចស្រពទឹក នៅដីស្រែ១០.៣០០ហិកតាលើឃុំ៦ នៅក្នុងស្រុកបរិបូណ៌ ដែលអាចផ្តល់ទឹកបានគ្រប់គ្រាន់ឲ្យ ប្រជាកសិករយើងធ្វើស្រែចំការបានពី២ដងទៅ៣ដងក្នុង១ឆ្នាំ។ ទំនប់ទឹកនេះកសាងដោយវិស្វករចិន មានប្រពន្ធ័ប្រឡាយមេ និងប្រឡាយរងចែកចាយទឹក ហើយក៏បានដើរតួជាតំបន់ទេសចរណ៍សម្រាប់ ប្រជាពលរដ្ឋទៅសម្រាកលំហែក្នុងពេលទំនេរផងដែរ។