ស្តូបវត្តក្ដីដូង

ប្រជាជនបានសាងសង់មន្ទីរបូជនីយដ្ឋានមួយនៅវត្តក្ដីដូង ដើម្បីតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ជំនាន់ខ្មែរក្រហម។ សាក្សីនិយាយថា អដ្ឋិធាតុដែលដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះ សុទ្ធតែត្រូវបានគាស់ និងជញ្ជូនយកចេញពីអណ្ដូងទឹកចំនួនបួនកន្លែង ដែលមាននៅក្នុងភូមិក្ដីដូង និងយកមកពីគ្រប់កន្លែងក្នុងក្រុងស្ទឹងសែន។ សាក្សីដែលធ្លាប់ស្នាក់នៅក្នុងទីវត្តនេះនាសម័យខ្មែរក្រហមបានឱ្យដឹងថា គេបានប្រទះនូវអភូតហេតុជាច្រើន ដូចជាអាហារក្លាយជាមាន ពណ៌ក្រហមដូចឈាម សំឡេងស្រែកដង្ហើយរបស់អ្នកស្លាប់ជាដើម។

ទីតាំងនៅលើផែនទី