ប្រាសាទក្ដីសូរ, ប្រាសាទកុដិស្វរៈ

តាមរយៈសិលាចារឹកបង្ហាញឱ្យដឹងថា ប្រាសាទនេះត្រួវបានស្ថាបនាឡើងនៅសតវត្សរ៍ទី៩ រជ្ជកាលព្រះបាទ ជ័យវរ្ម័នទី២ និង មានការកសាងរូបថ្មីនៅសតវត្សរ៍ទី១០ គឺព្រះបាទរាជេន្រ្ទវរ្ម័ន។ ប្រាសាទនេះមានតួប្រាង្គបែរទៅកើតសង់អំពីឥដ្ឋ។ ប្រាសាទមានប្រាង្គបីរត់ជួរជើងត្បូង។ ទំហំប្រាង្គនីមួយៗប្រមាណ ៤x៤ ម៉ែត្រ។ ប្រាសាទស្ថិតនៅក្នុងសភាពខូចខាតធ្ងន់ធ្ងរ តែមានចម្លាក់មួយចំនួនអាចមើលឃើញបាន។ ប្រាសាទកុដិស្វរៈឬក្ដីសូរត្រូវបានអធិប្បាយថាមានការតភ្ជាប់នឹងសតវត្សរ៍ទី៩អំឡុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ដែលជាស្ថាបនិកនៃអាណាចក្រអង្គរ។ ប្រាង្គប្រាសាទកណ្ដាលបង្ហាញពីរចនាបថព្រះគោ។ ប្រាង្គខាងក្រៅស្ថិតក្នុងរចនាបថប្រែរូប។

ទីតាំងនៅលើផែនទី