ប្រាសាទគុក (ល្បើកស្វាយ)

ប្រាសាទគុកល្បើកស្វាយ ជាប្រាសាទបុរាណដែលកសាងឡើងក្នុងរវាងសតវត្សរ៍ ទី១២។ ប្រាសាទមានកំពែងពីរជាន់ ដែលកំពែងក្រៅបន្សល់ដានបន្តិចបន្តួចប្រវែងប្រមាណ ៧០ម៉ែត្រ ចំណែកកំពែងក្នុងនៅរឹងមាំ មានប្រវែងប្រមាណ ២៥x៣៥ ម៉ែត្រ។ សំណង់នេះនៅសេសសល់គោបុរៈនៅល្អកប់ក្នុងដីប្រមាណជាងមួយម៉ែត្រ។ ចំណែកតួប្រាសាទមានការរលំបាក់បែក នៅសល់មេទ្វារនិងគ្រឿងបង្គុំប្រាសាទមួយចំនួន។ ក្នុងបរិវេណកំពែងក្នុងមានបន្សល់ស្លាកស្នាមតួប្រាង្គមួយ និងហោត្រៃ ធ្វើពីថ្មបាយក្រៀម។ ពីឆ្នាំ ២០០២ ប្រជាពលរដ្ឋបានទៅសង់លំនៅស្ថាននៅក្បែរប្រាសាទព្រមទាំងបានកាប់ឆ្ការព្រៃវល្លិ ដែលរុំព័ទ្ធជុំវិញ ប្រាសាទក៏បានប្រទះឃើញ ខ្នោះជើង (កងជើង) បុរាណដែលបុព្វដូនតាយើងបានបន្សល់ទុកក្នុងបាតប្រាសាទនេះ អាចឱ្យប៉ាន់ស្មានបានថា ប្រាសាទនេះកសាងឡើងនារជ្ជកាលព្រះបាទជយវរ្ម័នទី ៧ ដើមឆ្នាំ ១១៨១ នៃគ.ស។ នៅទីនេះមានបន្សល់នូវជើងទម្រស្រាប់តម្កល់រូបទេពធ្វើអំពីថ្មបាយក្រៀម។

ទីតាំងនៅលើផែនទី