ភ្នំបាក់ភ្នំជញ្ជាំង

ភ្ញៀវទេសចរបានមកដល់ភ្នំបាក់និងភ្នំជញ្ជាំងនោះគឺប្រាកដជានឹងបានប្រទះភ្នែកឃើញនូវផ្ទាំងទស្សនីយភាពប្លែកៗគួរឱ្យចាប់ចិត្តប្រតិព័ទ្ធបំផុតជាមួយនឹងផ្ទាំងថ្មភ្នំដុះឡើងប្រៀបដូចជាជញ្ជាំងបិទបាំងពីម្ខាងទៅម្ខាងលាយឡំជាមួយនឹងដើមរុក្ខជាតិ។ ភ្នំបាក់ និងភ្នំជញ្ជាំងគឺជាកន្លែងកម្សាន្តមួយដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពដ៏ល្អប្រណីត។ រមណីយដ្ឋាននេះមានភ្នំពីរនៅជិតគ្នាដែលមានផ្ទាំងថ្មដុះបញ្ឈរធំៗមើលទៅដូចជាជញ្ជាំងផ្ទះ ហើយក្រៅពីនោះនៅលើភ្នំក៏ឃើញមានការកសាងសំណង់ថ្មីៗដែលមានលក្ខណៈបែបបុរាណសម្រាប់ជាការទាក់ទាញភ្ញៀវទេសចរមកលំហែកម្សាន្តពេលមានបុណ្យទានផ្សេងៗ។

ទីតាំងនៅលើផែនទី