សារមន្ទីរសន្តិភាពកម្ពុជា

សារមន្ទីរដំបូងគេដែលនិយាយអំពីសន្តិភាព និងការផ្សះផ្សារបានបើកទ្វារជាផ្លូវការដល់សាធារណជន ដែលចាប់អារម្មណ៍ក្នុងការសិក្សាលើភាពវិជ្ជមាននៃប្រវត្តិសាស្ត្រសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់។ សារមន្ទីររូបភាពថ្មីស្រឡាងមួយ នេះបានបើកទ្វារដំណើរការនៅឆ្នាំ ២០១៨ សម្រាប់ឱ្យប្រជាជនកម្ពុជាទាំងឡាយ ដែលមានចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់អំពីបទពិសោធន៍ នៃសង្គ្រាម ជម្លោះស៊ីវិល និងការផ្សះផ្សារជាតិនៅកម្ពុជា។ សារមន្ទីរសន្តិភាពកម្ពុជា មានវិចិត្រសាលរូបភាពដែលបែងចែកជាបីអគារ។ អគារទី១ មានបង្ហាញនូវការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងដំណើរការចរចាស្វែងរកសន្តិភាពនៅកំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០។ អគារទី២ គឺផ្តោតទៅលើរយៈពេលនៃការងើបឡើងវិញ និងការស្ថាបនាឡើងវិញក៏ដូចជាការខិតខំប្រឹងប្រែងដោះមីនជាដើម។ ចំណែកអគារចុងក្រោយ បង្ហាញពីរូបគំនូររបស់មនុស្សដែលបានរស់នៅអំឡុងពេលសង្គ្រាម អ្នកដែលបានរស់រានមានជីវិត និងអ្នកដែលរស់នៅដើម្បីជួយជំរុញការផ្សះផ្សារឡើងវិញ។

ទីតាំងនៅលើផែនទី