ប្រាសាទវត្តព្រះឥន្ទកោសិយ៍, ប្រាសាទវត្តហប់

ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបទ ហស៌វរ្ម័នទី១ គឺក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាល របស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះរាជបុត្រព្រះអង្គគឺព្រះបាទជ័យវរ្ម័នទី៥ ព្រោះគេបានរកឃើញសិលាចារឹកចារនាមមហាក្សត្រទាំងពីរអង្គនេះ។ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ខ្លាំងពូកែ ដែលសិលាចារឹកប្រាសាទព្រះឥន្ទកោសីយ៍បានលើកសរសើរ ហើយអ្នកប្រវត្តិវិទូបារាំងអៃម៉ូនីញេមានជំនឿថាជាព្រះបាទបក្សីចាំក្រុងទៀតផង។ ប្រាសាទព្រះឥន្ទកោសីឬព្រះឥន្ទកោសិយ សង់បែរមុខទៅទិសខាងកើត មានប្រាង្គ៣ គឺប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង។ នៅពីលើ ផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូរ និងចម្លាក់ស្ដីពី ការកូរសមុទ្រទឹកដោះ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា។ ដោយឡែក វត្តព្រះឥន្ទកោសិយ៍ ក៏ត្រូវបានចាត់ចូលជាវត្តទេសចរណ៍គំរូផងដែរ។

ទីតាំងនៅលើផែនទី