ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ទីនេះក្លាយជាជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និង ជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត។ បច្ចុប្បន្ននេះវត្តសំរោងក្នុង បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តផង និងបូជនីយដ្ឋានប្រល័យពូជសាសន៍ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។ នៅឆ្នាំ១៩៨០ អដ្ឋិធាតុជាច្រើនត្រូវបានគាស់ឡើង មានឆ្អឹងលលាដ៏ក្បាលនិងឆ្អឹងដងខ្លួនដែលត្រូវបានបោះគរនៅលើមាត់រណ្ដៅ។ រណ្ដៅជាច្រើនដែលស្ថិតនៅជុំវិញមន្ទីរបូជនីយដ្ឋាន ត្រូវគាស់ទាំងអស់ ហើយស្លាកស្នាមនៅមិនទាន់រលប់នៅឡើយ។ បូជនីយដ្ឋានមួយបានត្រូវសាងសង់ដើម្បីដាក់អដ្ឋិធាតុទាំងនោះ ដែលមានលលាដ៍ក្បាលនិងអដ្ឋិធាតុប្រមាណ ១០០០៨នាក់ ត្រូវបានគេជីកកកាយពីស្រះនិងរណ្ដៅចំនួន១០០ នៅជុំវិញបរិវេណវត្តសំរោងក្នុងសព្វថ្ងៃ។