ព្រៃចំបក់ហោះភ្នំដែក

សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ មិនត្រឹមតែសម្បូរទៅដោយព្រៃឈើ សត្វព្រៃប៉ុណ្ណោះទេ តែក៏ជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតថែមទៀត។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលមានតួនាទីគ្រប់គ្រង ការពារ និងថែរក្សាព្រៃឈើភ្នំដែក។ ទេសចរអាចកម្សាន្តដោយទស្សនាទេសភាពព្រៃឈើធម្មជាតិបៃតង សត្វព្រៃជាច្រើនប្រភេទ រួមទាំងកន្លែងកម្សាន្ត ជិះខ្សែរ៉ក យោលទោង ឡើងដើមឈើ ដើរលើស្ពានយោលលើអាកាសនិងឡើងលើភ្នំជាដើមនៅលើផ្ទៃដីប្រមាណជាង២៥ហិកតា។ ជាទូទៅភ្ញៀវដែលចូលទៅលេងកម្សាន្តនៅទីនោះលក្ខណៈជាក្រុម ដោយស្នាក់នៅទីនោះផ្ទាល់តែម្ដង។ គួរកត់សម្គាល់ផងដែរថា នៅទីនេះមានសេវាអាហារ និងស្នាក់នៅផងដែរ។

ទីតាំងនៅលើផែនទី