ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ល្អាងនៅខាងត្បូងភ្នំបាណន់នេះ គេហៅថា ល្អាងព្រះទឹក ដែលតាមរយៈរឿងនិទានចៅរាជកុល គឺជាទីស្នាក់អាស្រ័យ របស់តាបស នាងរំសាយសក់និងចៅរ...
ដូចគ្នានឹងផ្សាររាត្រីនៅទីក្រុងភ្នំពេញដែរ ផ្សាររាត្រីអង្គរក៏ត្រូវបានរចនាឡើងដើម្បីផ្ដល់ជូនភ្ញៀវនូវការទិញទំនិញក្នុងពេលយប់ ព្រមទាំងការពិសាអាហារក្នុងបរិយាកាសបែបខ្មែរនិងបរទេស។ ផ្សាររាត្រីផ្ដល់ជូននូវជម្រើសជាច្រើនដែលមានស្តង់ មានទំនិញផ្សេងៗគ្នានិងសេវាកម្មជាច្រើន។ វាជាកន្លែងដែល "ត្រូវតែទស្សនា" នៅពេលរាត្រីនៃខេ...
នៅលើទីតាំងនេះ ពីបុរាណមានប្រាសាទមួយសង់ពីឥដ្ឋមានស៊ុមទ្វារធ្វើពីថ្មភក់ និងអាចមានសំណង់ព្រះវិហារឈើដែលសព្វថ្ងៃនេះនៅសល់តែ សសរស្តម្ភពីរបញ្ឈរមុខព្រះវិហារថ្មី។ សំណល់បាក់បែកនៃផ្ដែរ និងវត្ថុបុរាណមួយចំនួនទៀត នៅគរទុកផ្នែកអគ្នេយ៍នៃព្រះវិហារថ្មី។ ប្រាសាទបុរាណចាស់បានបាត់រូបរាងទៅហើយ តែនេះក៏ជាភស្តុតាងនៃប្រាសាទដែលមានក្...
គិរីរម្យមានកន្លែងកម្សាន្ត ជាច្រើនកន្លែងរាប់មិនអស់ ជាពិសេសគឺតំបន់ទឹកធ្លាក់តែម្តង សុទ្ធសឹងតែមានទេសភាព ស្រស់ស្អាត ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ ទីតាំងមួយដែលទទួល ការពេញនិយមតាំងពីមុនគេមក គឺទឹកធ្លាក់គីរីរម្យ១។ នៅទីនោះភ្ញៀវទេសចរ ដែលមកទស្សនា អាចអង្គុយជាមួយក្រុមគ្រួសារតាមតូប ហូបអាហារ គយគន់ធម្មជាតិ និង ចុ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលនេះបានបាក់រលំអស់ជាងពាក់កណ្ដាលនៅសល់តែពីរជ្រុង។ ប្រាសាទបែរមុខទៅលិចសង់ពីឥដ្ឋលំអដោយថ្មភក់។
នៅក្នុងរាជធានី “ស្រឡប់ដូនតីពិជ័យព្រៃនគរ” នៅខេត្តកំពង់ចាមកន្លងមក យើងបានកត់សម្គាល់នូវវត្តមាននៃប្រាង្គប្រាសាទនាសម័យបុរេអង្គរមួយចំនួន។ ដោយសារតែវត្តមានរបស់បូជនីយដ្ឋានបែបព្រហ្មញ្ញសាសនាទាំងនោះ ទើបយើងបានទទួលស្គាល់ថា មុននឹងក្លាយទៅជាព្រះរាជាធានីរបស់ស្តេចកន នាដើមស.វទី១៦ តំបន់ខាងលើនេះធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌យ៉ា...
វត្តទួលអណ្ដែតជាវត្តចំណាស់មួយប្រចាំស្រុក ហើយក៏ជាទីប្រជុំពុទ្ធបរិស័ទទាំងឡាយ ជាពិសេសនៅរដូវបុណ្យទាន។ វត្តមានព្រះវិហារចំណាស់តែត្រូវបានជួសជុលយ៉ាងស្អាត។ វត្តនេះជាវត្តទេសចរណ៍គំរូមួយក្នុងខេត្ត។
ដោយស្ថិតនៅចម្ងាយប្រហែលជា១៧គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ វាលពិឃាដ បឹងជើងឯកគឺជាអតីតចម្ការនិងជាកន្លែងបញ្ចុះសពចិន។ ទីនោះធ្លាប់ជាកន្លែង ដែលពួកខ្មែរក្រហមយកអ្នកទោសរាប់ពាន់នាក់ទៅប្រហារជីវិតរវាងឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ បច្ចុប្បន្ន ទីនោះត្រូវបានគេស្គាល់ថាជា វាលពិឃាដ។ រណ្តៅធំៗដែលមានសាកសពរាប់ពាន់ ត្រូវបានគ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទកសាងពីឥដ្ឋ បែរមុខទៅលិចឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយឥសូរ។ ប្រាសាទមាននៅសល់ប្រាង្គតែមួយទេ ដែលនៅជិតប្រាសាទនៅសល់បំណែកជើងទម្រ។
ប្រាសាទនាគបួសឬអ្នកបួស សាងសង់ជាច្រើនជំនាន់ទើបមានរចនាបថផ្សេងៗគ្នា គឺកសាងឡើងដោយអតីតព្រះមហាក្សត្រខ្មែរបួនសម័យកាល។ ប្រាសាទនេះត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី៧ នឹងបន្តសាងសង់ដល់សតវត្សរ៍ទី១១។ ប្លង់ទូទៅគឺមានកំពែងថ្មបាយក្រៀមទំហំ ១០០x៣០០ ម៉ែត្រ មានគោបុរៈបែរមុខទៅទិសខាងត្បូង មានជណ្ដើរឡើង១១កាំ។ កំពែងទីពីរនិងទីបីសង់...
ទីនេះជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនាសំពៅត្រៃលោក ត្រៃលក្ខណ៍ ដែលមានទទឹង១២.៨ ម៉ែត្រ កម្ពស់២១ ម៉ែត្រនិងរូបចម្លាក់កូរសមុទ្រទឹកដោះចំនួន ៤២ រូប និងនាគខាងមុខ២។ ការកសាងនូវសមិទ្ធិផលនេះគឺជាការបង្ហាញនូវការគាំទ្រក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងកំពុងមានពុទ្ធបរិស័ទប្រមាណជាង ៩៥% ទូទាំងប្រទេស មានជំន...
ភ្នំសន្ទុកធ្លាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ ភ្នំគិរីចមជង្គ និង ភ្នំគ្របទុក្ខជាដើម។ ភ្ញៀវទេសចរទាំងឡាយ អាចឡើងកាំជណ្ដើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំ ឬក៏ឡើងរថយន្តដល់កំពូលភ្នំផងដែរ។ នៅលើកំពូលភ្នំមានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងវែងជាង ១០ម៉ែត្រ និងមានរូបចម្ល...
កោះរាជបុត្រនិងឆ្នេរទាំងឡាយក្នុងតំបន់អតីតឧទ្យានជាតិរាម សុទ្ធតែស្ថិតក្នុងគម្រោងវិនិយាគរបស់ក្រុមហ៊ុនចិន។ ថ្វីត្បិតតែគេជាអាចនៅចេញចូលបាន ប៉ុន្តែគេមិនដឹងពីអនាគតនៃតំបន់នេះនោះទេ រួមមានឆ្នេរប្រាក់ ឆ្នេរមាស និងឆ្នេរនានា ដែលចេញចូលតាមរបាំងរបស់ក្រុមហ៊ុន។ ដើមឡើយទីនេះជាកន្លែងរស់នៅរបស់សត្វស្វា សំពោច បង្គួយ និងបក្សា...
ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ មានកម្ពស់ជិត ៥០០ម៉ែត្រ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយ សិលាលាយឡំនឹង ព្រៃស៊ុបទ្រុប។ ភ្លៀងដែលធ្លាក់នៅទីនោះបានផុសចេញជាប្រភពទឹកហូរធ្លាក់ចុះមកបំពេញស្ទឹងសៀមរាប បង្កើតបានជាទឹកជ្រោះដ៏ស្រស់ស្អាត។ តាំងពីបុរាណមកគេមានជំនឿថា ទឹកជ្រោះភ្នំគូលែននេះជាទឹកបង្កើតលោក ហើយបានក្ល...
2024 © Royal Academy of Cambodia