Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំអូរសោម ខេត្តពោធិ៍សាត់
185 km ពីរាជធានី
ល្អាងភ្នំគំនូរបុរាណ

ផែនទី

អាហារ

សណ្ឋាគារ

1.4 km ពី ខេត្តពោធិ៍សាត់

តាមការបញ្ជាក់របស់លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ និងជាអ្នកជំនាញបុរាណវិទ្យា បានឲ្យដឹងថា គំនូរក្នុងល្អាងនេះ ជាគំនូរដែលមានវ័យចំណាស់ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា អាយុកាលប៉ុន្មាននោះទេ ពីព្រោះការឲ្យអាយុទៅលើស្នាដៃសិល្បៈមួយ យើងត្រូវតែមានការសិក្សា ដែលមានការចូលរួមពីអ្នកបច្ចេកទេស...

សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ
5.0 km ពីរាជធានី
ផ្សារទំនើបអ៊ីអន១

ផែនទី

អាហារ

សណ្ឋាគារ

5.5 km ពី រាជធានីភ្នំពេញ

ផ្សារទំនើបអ៊ីអន កំពុងតែមានប្រជាប្រិយភាពនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកភ្នំពេញ និងអ្នកខេត្តនានា។ បច្ចុប្បន្នអាចនិយាយបានថាវា គឺជាផ្សារទំនើបនៃក្តីស្រមៃសម្រាប់មនុស្សជាច្រើន ជាពិសេសគឺយុវវ័យ។ ផ្សារទំនើបបែបនេះក៏មាននៅច្រើនទីតាំងផ្សេងៗទៀត នៅរាជធានីភ្នំពេញដែរ ដូចជាផ្សារសុរិយា ផ្សារស៊ីធីម៉ល ផ្សារស...

ឃុំច្រេស ខេត្តកំពត
103 km ពីរាជធានី
ទំនប់ម្លិច

ផែនទី

អាហារ

សណ្ឋាគារ

53.9 km ពី ខេត្តកំពត

ទំនប់ម្លិច បានក្លាយជាតំបន់លម្ហែថ្មីមួយនៅតំបន់ចន្លោះខេត្តតាកែវនិង កំពត។ ពីអតីតកាល ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនឱ្យសាងសង់ទំនប់ទឹកល្ហល្ហេវនេះឡើងដើម្បីបម្រើកសិកម្មនាអំឡុងឆ្នាំ១៩៧៧។ ប៉ុន្តែអាងទឹកជាប់អតីតកាលជូរចត់ ឥឡូវបានប្រែជាទីសប្បាយសម្រាប់ប្រជាជនខ្មែរ។ អាងទឹកសាបថ្លាឆ្លុះ បានព័ទ្ធដោយសម្រស់បៃតងស្រស់នៃព្រៃ...

សង្កាត់រលាប ខេត្តពោធិ៍សាត់
200 km ពីរាជធានី
ភ្នំបាក់ត្រា

ផែនទី

អាហារ

សណ្ឋាគារ

17.4 km ពី ខេត្តពោធិ៍សាត់

បាក់ត្រា ជាប្រភេទរមណីយដ្ឋានធម្មជាតិ មានភ្នំតូចមានកម្ពស់ ៥០ម៉ែត្រ មានព្រៃខ្លុងជាច្រើន ផ្ទាំងថ្មធំៗ នៅរកេតរកូតពេញព្រៃ ទឹកអូរ និងអណ្ដូងទឹកធម្មជាតិ។ បាក់ត្រាក៏ជាកន្លែងគោរពបូជាមួយយ៉ាងសំខាន់ ដែលនៅទីនោះមានវត្តដែលជាទីសក្ការៈបូជារបស់ខ្មែរយើង។ យើងអាចលំហែកាយដោយស្រូបយកអាកាសបរិសុទ្ធ និងគយគន់ទីអារាមដ៏ស្រស់ស្អាតនៃ...

ឃុំរក្សា ខេត្តព្រះវិហារ
292 km ពីរាជធានី
ទំនប់ពហុបំណងរក្សា

ផែនទី

អាហារ

សណ្ឋាគារ

38.1 km ពី ខេត្តព្រះវិហារ

ទំនប់ពហុបំណងរក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួនជាង ១៤៣ ពាន់ហិកតា និងនៅរដូវប្រាំង បានចំនួនជាង ២២ ពាន់ហិកតា។ ទំនប់នេះជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថគ្រោះយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។ ទំនប់រក្សាមានប្រវែងសរុបជិត៣គីឡូម៉ែត្រ អាច...

ឃុំបឹងមាលា សៀមរាប
303 km ពីរាជធានី
គ្រឹះប្រាសាទត្រពាំងខ្នារ, គ្រឹះប្រាសាទខ្នារ

ផែនទី

អាហារ

សណ្ឋាគារ

72.7 km ពី សៀមរាប

ប្រាសាទប្រហែលជាសាងសង់នៅដើមសតវត្សរ៍ទី៩ និងពាក់កណ្តាលសតវត្សរ៍ទី១០ បូជាថ្វាយចំពោះសាសនាហិណ្ឌូ មានរចនាបថគូលែននិងកោះកេរ។។ ប្រាសាទត្រពាំងខ្នារកសាងពីឥដ្ឋប្រកបដោយមេទ្វារធ្វើពីថ្មភក់មានគ្រឹះជាថ្មបាយក្រៀម សង់នៅលើកូនភ្នំ១ដ៏តូចច្រឡឹងសង់បែរមុខទៅទិសខាងលិចហើយមានកំពែងកសាងពីឥដ្ឋ។ ប្រាសាទនេះមានប្រាង្គ១២ តែបាក់រលំអស់ជា...

ឃុំស្ពានស្រែង ខេត្តបន្ទាយមានជ័យ
379 km ពីរាជធានី
ប្រាសាទប្រាំ (ស្ពានស្រែង)

ផែនទី

អាហារ

សណ្ឋាគារ

57.2 km ពី ខេត្តបន្ទាយមានជ័យ

ប្រាសាទមានប្រាង្គបីរត់ជួរជើង-ត្បូង បែរមុខទៅកើត ដែលក្នុងនោះប្រាង្គកណ្ដាលធ្វើពីថ្មភក់ក្រហមហើយប្រាង្គពីរទៀតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលសង់ពីថ្មភក់ក្រហមលើគ្រឹះថ្មបាយក្រៀម មានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោត។ ផ្ដែរត្រូវបាន់ឆ្លាក់ជាប់លើថ្មភក់ពណ៌ផ្កាឈូក ដែលបញ្ជាក់ពីប្រភពនៅភ្នំព្រះនេត្រព្រះ...

ឃុំទឹកឃ្លាំង ខេត្តកណ្ដាល
29.5 km ពីរាជធានី
វត្តសំពោង

ផែនទី

អាហារ

សណ្ឋាគារ

29.1 km ពី ខេត្តកណ្ដាល

នៅវត្តនេះ មានសំណង់បុរាណដល់ទៅពីរ ដែលមួយជាព្រះវិហារដែលមានចំណាស់ជិតមួយសតវត្ស ហើយនិងហោព្រះបាទ (រោងតម្កល់រូបស្នាមព្រះបាទព្រះពុទ្ធ) ដែលមានចារជាសញ្ញាផ្សេងៗ។ ថ្វីបើវត្ត ស្ថិតនៅឆ្ងាយដាច់ពីតីប្រជុំជន តែទីនេះធ្លាប់ត្រូវបានឧបត្ថម្ភដោយព្រះអង្គម្ចាស់មួយអង្គ តួយ៉ាង ដូចជាហោព្រះបាទដែលយើងអាចឃើញនៅទីនេះ។

ឃុំវិហារសួគ៌ ខេត្តកណ្ដាល
18.9 km ពីរាជធានី
សួនកម្សាន្តជេតស្កាយឡេន

ផែនទី

អាហារ

សណ្ឋាគារ

27.8 km ពី ខេត្តកណ្ដាល

ក្រុមហ៊ុន ស្តាឌេវឺឡុបម៉េន និង ស្កាយឡេន បានចូលរួមបណ្ដាក់ទុន ដើម្បីរៀបចំកន្លែងកម្សាន្ត ប្រភេទរីស៊ត និង អភិវឌ្ឍជាខុនដូ។ រីស៊តនេះមានការជិះសេះ ម៉ូតូ និងការប្រណាំងឡាន និងឧទ្យាន ប្រកបដោយបទដ្ឋានអន្តរជាតិ ធ្វើឱ្យតំបន់នេះ ក្លាយទៅជាទីក្រុងរណបមួយលាតសន្ធឹង នៅលើផ្ទៃដី ជាង ២០០០ ហិកតា ស្ថិតនៅក្នុងតំបន់ដ៏ល្អមួយដែលមា...

ឃុំព្រះប្រឡាយ ខេត្តឧត្តរមានជ័យ
407 km ពីរាជធានី
ប្រាសាទក្រហម (ប្រឡាយ)

ផែនទី

អាហារ

សណ្ឋាគារ

137 km ពី ខេត្តឧត្តរមានជ័យ

ប្រាសាទក្រហមមានប្រាង្គទោលសង់ពីឥដ្ឋលាយជាមួយថ្មបាយក្រៀមនិងគ្រឿងលម្អធ្វើពីថ្មភក់ ដែលជាសំណល់ សសរពេជ្រ និងបំណែកថ្មភក់។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញ ហើយប្រាសាទមានលក្ខណៈពិសេសមួយគឺ ប្រាង្គរៀបដោយឥដ្ឋ ប៉ុន្តែមានយ៉សង់ពីថ្មបាយក្រៀម។ លក្ខណៈបែបនេះនិងសសរពេជ្ររាង៦ជ្រុង អាចឱ្យសន្និដ្ឋានបានថា ប្រាសាទក្រហមសង់ក្នុងសម័យអង...

ឃុំកំពង់ក្ដី សៀមរាប
266 km ពីរាជធានី
គ្រឹះប្រាសាទវត្តទិព្វពិសី

ផែនទី

អាហារ

សណ្ឋាគារ

49.8 km ពី សៀមរាប

ប្រាសាទកសាងក្នុងសតវត្សរ៍ទី៩ បាក់រលំអស់នៅសល់តែគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ គូលែន។ គេអាចឃើញសំណល់បុរាណវត្ថុផ្សេងៗនៅក្បែរនោះ។

សង្កាត់លេខ២ ខេត្តព្រះសីហនុ
210 km ពីរាជធានី
វត្តលើ, វត្តជោតញ្ញាណ

ផែនទី

អាហារ

សណ្ឋាគារ

5.2 km ពី ខេត្តព្រះសីហនុ

វត្តលើដែលស្ថិតនៅលើភ្នំមួយនៃ ខេត្តព្រះសីហនុមានកម្ពស់១៣២ម៉ែត្រ ត្រូវបានកសាងឡើង១៩៦៤។ វត្តនេះមានរូបគំនូរដែលព័ណ៌នាអំពីពុទ្ធប្រវត្តិ និងជាវត្តដ៏ចំណាស់មួយ។ អារាមមួយនេះជាទីសក្ការៈរបស់ពុទ្ធសាសនិក ជារមណីយដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញ «ទិដ្ឋភាពក្រុង» គឺទេសភាពនៃទីក្រុងព្រះសីហនុនេះផងដែរ។ ទីនេះជាសម្ប...

ឃុំអូរឫស្សីកណ្ដាល ខេត្តស្ទឹងត្រែង
351 km ពីរាជធានី
ទឹកធ្លាក់អូរឫស្សីកណ្ដាល, ទឹកធ្លាក់អូរច្រឡង់

ផែនទី

អាហារ

សណ្ឋាគារ

27.5 km ពី ខេត្តស្ទឹងត្រែង

រមណីដ្ឋានអូរឫស្សីកណ្ដាល ជាតំបន់អភិរក្សមានដីនិងព្រៃឈើ ទំហំជាង៥០០០ហិកតា តាមបណ្ដោយទឹកធ្លាក់។ ទីនេះច្រើនមានភ្ញៀវនៅចុងសប្ដាហ៍ ប៉ុន្តែនៅថ្ងៃបុណ្យទានវិញមានភ្ញៀវរហូតដល់ពាន់នាក់មកលេងទីនេះ។ អូរឫស្សីកណ្ដាលជាមរណីដ្ឋានអេកូទេសចរណ៍ ប្រកបដោយទឹកហូរខួបប្រាំងវស្សា ព្រៃព្រឹក្សាម្លប់ត្រឈៃ។ ទីនោះត្រូវបានអភិវឌ្ឍន៍ដោយសហគមន...

ឃុំខ្នងភ្នំ សៀមរាប
327 km ពីរាជធានី
ពើងវត្តចាស់, ពើងព្រះទ្វារ, ពើងតារ័ត្ន

ផែនទី

អាហារ

សណ្ឋាគារ

71.4 km ពី សៀមរាប

ទីនេះជារូងភ្នំមានធ្លាក់នព្វគ្រោះ, ចម្លាក់ព្រះសិវៈមានដៃនិងមុខច្រើននិងមានចារសិលាចារឹក៨បន្ទាត់ លេខ K.១៧២ ដែលប្រាប់ឈ្មោះទីតាំងនេះថា ព្រះស្រីកណ្ច។

ឃុំអង្គតាសោម ខេត្តតាកែវ
79.3 km ពីរាជធានី
វត្តអង្គត្នោត

ផែនទី

អាហារ

សណ្ឋាគារ

17.1 km ពី ខេត្តតាកែវ

វត្តមានសំណង់ស្រស់ស្អាត និងជាវត្តចំណាស់មួយ។ ក្រៅពីភាពចំណាស់និងស្រស់ស្អាត វត្តនេះជាទីដែលបញ្ញាវ័នល្បីៗបានស្នាក់នៅរៀនសូត្រផងដែរដូចជាឧកញ៉ា នូកនជាដើម។ ក្រៅពីនេះវត្តមានសិលាចារឹកមួយផ្ទាំងធំ ដែលរក្សាទុកក្នុងទីវត្តនេះ គឺ សិលាចារឹកលេខ K561។