តំបន់នេះជាអតីតៈបុរាណស្ថានតាំងពីសម័យបុរេអង្គរមក ហើយក្រោយមកនៅសម័យអង្គរនាចុងស.វ.ទី១០ មានការរៀបចំនិងសង់ប្រាសាទបន្ថែមទៀត។ ទីតាំងនេះធ្លាប់ជាទីតាំងដើមរបស់បដិមាមួយចំនួនដូចដូចជា ព្រះគណេស ព្រះសិវ(រចនាបថកោះកេរ) គោនន្ទិ ផ្តែរសម័យបុរេអង្គរ (រចនាបថព្រៃក្មេង) និងសសរពេជ្រសម័យអង្គរ(រចនាបថកោះកេរ) សិលាចារឹកលេខK69,K70,...
ស្ពានអ្នកលឿង ដែលមានឈ្មោះថា ត្សឹបាសា មានប្រវែងជាង២គីឡូម៉ែត វែងជាងគេនៅប្រទេសកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៥មក។ ពាក្យថា ត្សឹបាសា ភាសាជប៉ុននេះ មាននយ័ជាភាសាខ្មែរថា ស្លាប។ ស្ពានអ្នកលឿង គឺជាប្រភេទស្ពានខ្សែកាបយោងទី១ធំជាងគេនៅកម្ពុជា ដែលបានចំណាយទឹកប្រាក់សាងសង់ ប្រមាណ ១២៧លានដុល្លារ ដែលជាថវិកា...
ក្នុងវត្តព្រៃនគរក្នុងដែលជាស្ថិតក្នុងទីតាំងដើមរបស់ស្រឡប់ពិជ័យ ជាវាំងរបស់ព្រះបាទស្រីជេដ្ឋា (ស្ដេចកន) មានប្រាសាទពីរ ដែលគេហៅថាប្រាសាទព្រះធាតុធំ និងតូច។ ប្រាសាទសាងសង់ក្នុងសតវត្សទី៩ សម័យ ដំណាលប្រាសាទតោនៅសំបូរព្រៃគុក។ ប្រាសាទព្រៃនគរក្នុងលាតសន្ធឹងលើផ្ទៃដីប្រមាណ ២,៥០០ម២ និងត្រូវបានធ្វើឡើងពីទំនប់ ឬ កំផែងព័ទ្ធ...
ទំនប់ធារាសាស្ត្រអាចាំងមានប្រព័ន្ធប្រឡាយចែកចាយទឹកជាង៤០គីឡូម៉ែត្រ អាចស្រោចស្រពទឹក នៅដីស្រែ១០.៣០០ហិកតាលើឃុំ៦ នៅក្នុងស្រុកបរិបូណ៌ ដែលអាចផ្តល់ទឹកបានគ្រប់គ្រាន់ឲ្យ ប្រជាកសិករយើងធ្វើស្រែចំការបានពី២ដងទៅ៣ដងក្នុង១ឆ្នាំ។ ទំនប់ទឹកនេះកសាងដោយវិស្វករចិន មានប្រពន្ធ័ប្រឡាយមេ និងប្រឡាយរងចែកចាយទឹក ហើយក៏បានដើរតួជាតំបន់...
វត្តបព្វតកូដរាម ហៅកំពូលឈើកាច់កសាងឡើង តាំងពីឆ្នាំ ១៩៣៦ ដោយវត្តនេះឋិតនៅលើកំពូលភ្នំតូចក្នុងភូមិឈើកាច់។ មុនឆ្នាំ១៩៧៥ គេបានកសាងជួសជុលព្រះវិហារប្រក់ស្លឹកទៅជាឈើប្រក់ក្បឿងស្រកាលេញនិងសង់សំណង់មួយចំនួនទៀត។ ឆ្នាំ១៩៧៥ - ១៩៧៩ ពួកខ្មែរក្រហមបានបំផ្លិចបំផ្លាញទីសេនាសនៈផ្សេងៗ និងចាប់ផ្សឹកព្រះសង្ឃ។ បច្ចុប្បន្ននេះ វត្តម...
ទីបញ្ចប់នៃមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត ដែលបានស្លាប់នៅក្នុងផ្ទះតូចមួយហើយត្រូវបានបូជាដោយដុតកង់ឡានចាស់ៗ។ ឈាបនដ្ឋាននេះមានតែដំបូលស័ង្កសីមួយគ្របពីលើ នឹងមានតូបមួយនៅជិតនោះ។ គួររំលឹកថា ប៉ុលពតមុនស្លាប់ត្រូវបានកាត់ទោសដោយក្រុមខ្មែរក្រហមគ្នាឯងឱ្យជាប់ទោស ហើយត្រូវស្នាក់នៅទីនោះ។ ឈាបនដ្ឋាននេះ មានរបងលូសព័ទ្ធ...
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាលហៅវត្តខ្ចាស់ បានជំរុញការរៀបចំប្រព័ន្ធអប់រំយ៉ាងល្អប្រសើរ ព្រមទាំងស្ថាបនាអារាមដ្ឋានឱ្យមានសោភ័ណភាពគួរជាទីជ្រះថ្លាចំពោះបូជនីយេសក៍ បង្កើតកម្មវិធីជួយគាំពារកិច្ចការសង្គម និងដឹកនាំភិក្ខុសង្ឃក្រោមឱវាទប្រមាណជិត២០០អង្គ។ ព្រះអង្គក៏មានគំរោងដឹកនាំកសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉...
ឈ្មោះសព្វថ្ងៃដែលគេប្រើប្រាស់ គឺប្រាសាទតាមាន់ ប៉ុន្តែក៏មានមតិខ្លះថាឈ្មោះត្រឹមត្រូវគឺ ប្រាសាទតាមន្ត ដែរ។ សំណង់ស្ថាបត្យកម្មនេះ ស្ថិតនៅលើចង្កេះភ្នំដងរ៉ែក ដែលសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១។ ប្រាសាទបែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រប្រកបដោយក្បូរក្បាច់រចនាដ...
គេបានសន្មតហៅទីនេះថាជាប្រាសាទ ប៉ុន្តែតាមការពិត ទីនេះជាខ្លោងទ្វារពីទិសខាងកើតនៃប្រាសាទជ្រៃតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ករណីដូចគ្នានេះមានឡើងក្នុងការហៅប្រាសាទដូនម៉ៅដែលគ្រាន់តែជាខ្លោងទ្វារនៃប្រាសាទតាកែវក្នុងវង់តូចដូច្នោះដែរ។
ស្រះនេះកសាងនៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះមានទំហំប្រវែង ៧៨០x៣៨០ ម៉ែត្រ ដែលមានកំពង់ទឹកដ៏ស្រស់ស្អាត។ ស្រះនេះតែងមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដីដែលជ្រាបចូលពីបារាយណ៍ខាងកើត។ មាត់ស្រះសាងសង់ឡ...
ទីនេះជាកន្លែងដែលអាចហែលទឹកបានហៅថាទឹកធ្លាក់ពពកវិល។ គេបានដាក់ឈ្មោះឲ្យសមទៅនឹងការពិតនៃទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្តែតត្រសែតពីខាងលើជាប់មិនលោះ មានពពកក្រាស់និងច្រើនជាងគេ។ ទឹកមានប្រភពមកពីទីខ្ពស់នៃជួរភ្នំនេះ ដែលមានចំនួនតិចនៅរដូវប្រាំង។ អ្នកដែលទៅកម្សាន្តនៅទីនោះក៏គាប់ភ្នែកនឹង ទឹកធា្លក់ដែលមាន ២ដំណាក់ គឺដំ...
ដូចជាច្រកព្រំដែនអន្តរជាតិដទៃទៀតដែរ ច្រកត្រពាំងស្រែផ្សារភ្ជាប់ខេត្តក្រចេះ ជាមួយខេត្តប៊ិញភឿកប្រទេសវៀតណាម ដែលជាច្រកព្រំដែនអន្តរជាតិតែមួយគត់របស់ខេត្តនេះ។ នៅទីតាំងនេះក៏មានការរីកចម្រើនបន្តិចបន្តួច ដោយមានសំណង់អគារធំៗ ថ្មីៗដែរ ដូចជាកាស៊ីណូ ផ្ទះសំណាក់ជាដើម។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គច្រើនស្ថិតក្នុងបរិវេណប្រាសាទតែមួយ ដោយប្រាង្គនីមួយៗត្រូវបានធ្វើឡើងពីថ្មភក់លំអដោយក្បូរក្បាច់រចនាយ៉ាងរស់រវើកជាពិសេសនៅតាមផ្ដែរ និងតាមសសរពេជ្រ។ ចំណែកបរិវេណក្នុងប្រាសាទវិញក៏មានក្បាច់រចនាស្រស់ស្អាតផងដែរ ដោយមានទាំងសិលាចារឹកផងដែរ។
រមណីយដ្ឋានថ្មីនេះ មានឈ្មោះពេញថា «ចម្ការសាវម៉ាវ ភូមិកូឡា» ទើបនឹងបង្កើតឡើងដោយម្ចាស់ចម្ការ សាវម៉ាវ នៅបរយ៉ាខាជិតរមណីយដ្ឋានចម្ការខ្នុរ ក៏មានការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែរ។ នៅក្នុងរមណីយដ្ឋាននេះមានដាំដើមសាវម៉ាវជាច្រើនដើម បង្កើតឱ្យទៅជាម្លប់ដ៏ត្រជាក់ហើយនៅជាប់នឹងមាត់ស្ទឹង ដែលជាមូលហេត...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោត ដោយទ្វារបញ្ឆោតមានយ៉ដែរតាមជ្រុងផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរបែរមុខទៅលិចដែលមួយស្ថិតនៅអាគ្នេយ៍មានយ៉ ធ្វើពីថ្មភក់និងមួយទៀត ធ្វើពីថ្មភក់និងថ្មបាយក្រៀមស្ថិតនៅទិសឦសា...
2024 © Royal Academy of Cambodia