ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល ១០ ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះ បាតសមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្តដល់ទៅ០៧កន្លែង មានឈ្មោះរៀងគ្នាជា ចម្ការដូងទី១, ចម្ការដូងទី២, ..., ចម្ក...
ប្រាសាទព្រៃមន្ទីរកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ នៅពាក់កណ្ដាលសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា មានរចនាបថព្រះគោ។ ប្រាសាទព្រៃមន្ទីរស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ដែលអ្នកស្រាវជ្រាវបញ្ជាក់ថាម្ដុំប្រាសាទព្រៃមន្ទីរគឺរាជវាំងចាស់សម័យនោះតាមរយៈសិលាចារឹករបស់ក្សត្រីជយទេវី នៅក្បែរបារាយណ៍ទឹកថា្ល។ ប្រា...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោល មានទំហំធំ ប្រាសាទមានជញ្ជាំងនៅល្អតែដំបូលបានរលុះអស់ជាច្រើនភាគ។ ប្រាសាទបែរមុខទៅទិសខាងលិច មានគ្រឿងលំអជាថ្មភក់ ហើយព័ទ្ធដោយកំពែងថ្មបាយក្រៀម។ ខាងក្នុងប្រាសាទមានបល្ល័ង្គដែលអាចជាកន្លែងតម្កល់បដិមា។
រាជធានីភ្នំពេញ គឺជាទីដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីតាំងស្ថិតនៅប្រសព្វនៅទន្លេ៤ រួមមានទន្លេមេគង្គលើនិងក្រោម ទន្លេសាបនិងទន្លេបាសាក់ចំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ប្រជាព...
ថ្វីបើជាទីសំចតសម្រាកកាយរយៈពេលខ្លីនាពេលថ្ងៃសម្រាប់អ្នកដំណើរទាំងឡាយ យ៉ាងណាមិញទីនេះមានអ្វីៗច្រើនដែលការចូលលេងកម្សាន្តត្រឹមតែមួយភ្លែត មិនអាចឱ្យភ្ញៀវទាំងឡាយទទួលបាននូវបទពិសោធពេញលេញនោះឡើយ។ លាតសន្ធឹងនៅផ្ទៃដីប្រមាណជា ៤៦ ហិកតាដែលស្ថិតនៅលើទឹកដីភាគខាងលិច កំពង់ថ្ម រមណីយដ្ឋានកែច្នៃមួយនេះមានលក្ខណៈស្អាតបាតប្រកបដោយអន...
ក្រចេះ ជាឈ្មោះខេត្តដែលតាមវចនានុក្រមគឺជាម្សៅក្រអូបម៉្យាង ប៉ុន្តែឯកសារខ្លះបង្ហាញថា ក្លាយពីភាសាបារាំងថា GATILLE (ហ្គាទីឡេ) តាមឈ្មោះនាយទាហានបារាំងដែលធ្លាប់បោះទីតាំងទីនេះ។ មតិមួយទៀត ថាពាក្យ ក្រចេះ មកពីពាក្យជនជាតិស្ទៀង ហៅក្របីថា ក្រចេ ហើយទីនេះជាកំពង់ចម្លងក្របី មកជួញដូរជាមួយ ជនជាតិខ្មែរ។ ទោះជាយ៉ាងណាទីនេះជា...
ក្រៅពីមានទេសភាពស្រស់ស្អាត និងមានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែងដូចជាកន្លែងឆ្នេរថ្មយក្ស មានព្រៃកោងកាងហើយ ក៏មានកន្លែងអង្គុយលេងជាច្រើន ដូចជាតូប ស្ពានលយចូលសមុទ្រ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យផងដែរ។ ទីនេះជារមណីយដ្ឋានប្លែកមួយកន្លែងអមដោយទេសភាពផ្ទៃសមុទ្រ ស្រស់បំព្រងក្រៃ...
ប្រាសាទត្រូវបាត់រូបរាងអស់នៅសល់តែកំពែងព័ទ្ធជុំវិញ។ តាមឯកសាររបស់សាលាបារាំងចុងបូព៌ា ប្រាសាទមានកំពែងពីរជាន់និងប្រាង្គ៣និងហោត្រៃឥដ្ឋមួយ។
កោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិមានឆ្នេរពីរដែលល្អបំផុតសម្រាប់ហែលទឹកកម្សាន្ត ប្រកបដោយទេសភាពសមុទ្រស្រស់អស្ចារ្យ។ ភ្ញៀវអាចទៅកាន់ទីនោះដែលជាកោះមួយក្នុងចំណោមកោះទាំង១៣នៅក្នុងដែនសមុទ្រខេត្ដ តាមកាណូត ដើម្បីសម្រាកលំហែ មុជទឹកសមុទ្រ។ នៅលើកោះនោះមានរុក្ខជាតិស្រស់ត្រកាល និងអាកាសធាតុត្រជាក់ស្រួល ចំណែកនៅលើវាលខ្សាច់ដ៏...
ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពានបុរាណសង់ពីថ្មបាយក្រៀមតាមបណ្ដោយផ្លូវពីអង្គរធំទៅភិម័យ។ ស្ពានមានទទឹងប្រវែង ៧ម៉ែត្រ និងបណ្ដោយ ៤៧ម៉ែត្រ មានរន្ធត្រដេវចំនួន ៩។
ប្រាសាទសង់ឡើងក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័នទី២ ក្នុងរចនាបថបាភួន នាសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទមានកំពែងពីរជាន់ ដែលក្នុងកំពែងទី១ចែកចេញជាពីរផ្នែក មានធ្លាខាងមុខខាងកើត និងធ្លាខាងក្រោយខាងលិច។ នៅធ្លាខាងក្រោយខាងលិចមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បាក់បែកអស់ ហើយកំពែងធ្វើពីថ្មភក់ និង...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅកើត មួយធ្វើពីថ្មភក់និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គដែលសង់ពីថ្មបាយក្រៀមបានបាក់រលំអស់មិនមាននៅសល់រូបរាងទេ ចំណែកប្រាង្គថ្មភក់ មានលំអដោយទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមនិងគូទឹកជុំវិញព្រ...
បើទោះបីមិនមែនជារមណីយដ្ឋានដែលចុះបញ្ជីផ្លូវការពីមន្ទីរទេសចរខេត្តយ៉ាងណាក៏ដោយ ទំនប់ទឹកដំណាក់អំពិលស្វាគមន៍ភ្ញៀវទេសចរជាតិដ៏ច្រើនណែនណាន់តាន់តាប់ក្នុងរដូវបុណ្យទាន។ ទំនប់ទឹកនេះក្នុងខែសម្រករំលេចបង្គោលថ្មបេតុងឆ្លាស់ដូចក្រឡាអុកដ៏គួរឱ្យគយគន់និងអង្គុយលេង។ បន្ទាប់ពីរដូវបុណ្យបានបញ្ចប់ ទីកម្សាន្តប្រែក្លាយជាស្ងាត់ជ្រ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទកសាងពីឥដ្ឋ បែរមុខទៅលិចឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយឥសូរ។ ប្រាសាទមាននៅសល់ប្រាង្គតែមួយទេ ដែលនៅជិតប្រាសាទនៅសល់បំណែកជើងទម្រ។
2024 © Royal Academy of Cambodia