អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទស្ថិតនៅកណ្ដាលព្រៃជិតមាត់ស្ទឹងឈូកឆ្លងទៅកាន់ភូមិក្រឡាពាស។ ប្រាសាទមានប្រាង្គទោលស្ថិតក្នុងសភាពល្អគួរសមហើយមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ សសរពេជ្រ៨ជ្រុងទ្រផ្ដែរមួយ ឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ។
រមណីយដ្ឋាននេះប្លែកពីកោះខ្សាច់សេកុង ដែលទទួលភ្ញៀវតែនៅរដូវទឹកសម្រក ព្រោះជារមណីយដ្ឋានមានអមដោយចម្ការផលានុផល ប្រកបដោយទេសភាពទន្លេគួរឱ្យគយគន់ ជាពិសេសមានកោះខ្សាច់នៅរដូវទឹកសម្រកផងដែរ។ ភ្ញៀវអាចបរិភោគអាហារយ៉ាងឆ្ងា្ញញ់ពិសា ជាពិសេសត្រីធម្មជាតិក្នុងតំបន់។
គុកលិច សង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងជើង និងមានស្លាកស្នាមគូទឹកនៅទិសឦសាន។ ជាទូទៅប្រាសាទដែលបែរមុខទៅទិសខាងជើងមានមិនសូវច្រើនប៉ុន្មានទេ តែគេធ្លាប់ឃើញមាននៅភ្នំដា សំបូរព្រៃគុក។ល។ ប្រាសាទនេះ សាងសង់ឡើងជាប្រាសាទទោលមានបួនថ្នាក់ ប៉ុន្តែតាមថ្នាក់នីមួយៗមិនសូវមានចម្លាក់អ្វីនៅលើជញ្ជាំងដូចគុកជើងទេ...
ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ស្ថិតក្នុងរចនាបថ គូលែន។ ជាប្រាសាទឥដ្ឋមួយក្នុងចំណោមប្រាសាទជាច្រើននៅលើខ្នងភ្នំគូលែន ដែលមានប្រាង្គបីព័ទ្ធជុំវិញដោយកំពែងមួយបាក់បែកអស់មានគោបុរៈមួយនិងហោត្រៃមួយ។
ប្រាសាទប្រហែលជាកសាងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទចិនចូកាសកូមានប្រាង្គចំនួនបី ប៉ុន្ដែបានបាក់រលំអស់ពីរ នៅសល់តែប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ ប្រាង្គឥដ្ឋនេះមានស៊ុមទ្វារធ្វើពីថ្មភក់បែរទៅកើត ចំណែកកំពែងមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមនិងមានគូទឹកព័ទ្ធជុំវិញព្រមទាំងស្រះផងដែ...
ប្រាសាទមានឈ្មោះថា ភ្នំរុង ដូចគ្នាទៅនឹងប្រាសាទដែលបានបាត់បង់ពីទឹកដីប្រទេសកម្ពុជាទៅប្រទេសថៃនាខេត្តបុរីរម្យ។ ប្រាសាទកសាងឡើងក្នុងសតវត្សរ៍ទី៧ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំរុងមានប្រាង្គទោល ជាប្រាសាទភ្នំដែលកសាងឡើងដោយការពូនជាកូនភ្នំមួយកម្ពស់ប្រមាណជាង១០ម៉ែត្រ ហើយមានបល្ល័ងរាងការ៉េទំហំជ្រុង២ម៉ែត្រ ត...
រមណីយដ្ឋាន «ទឹកធ្លាក់ឆាយប្រុយ» ដែលមានទឹកធ្លាក់កម្ពស់រហូតដល់ ៦០ម៉ែត្រ ជាតំបន់ទេសចរណ៍ធម្មជាតិ ត្រូវបានគេចាត់ទុកជាកំណប់ពិសេស ដែលភ្ញៀវអាចលេងកម្សាន្តសប្បាយ និងមានខ្យល់អាកាសល្អ អមដោយព្រៃឈើជាច្រើនផងដែរតាមដងស្ទឹងឫស្សីជ្រុំ។ ទីនេះគឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ព្រោះទឹកធ្លាក់នេះនៅមានសម្រស់ធម្មជាតិច្រ...
អណ្ដូងប្រេងគឺជាឈ្មោះស្រះ ដែលលក្ខណៈដូចស្រះយើងធម្មតាដែរដូច្នេះដែរ គឺមាត់លើប្រមាណ ៥០ម៉ែត្រx២០ម៉ែត្រ ជំរៅជ្រៅប្រមាណ ១០ម៉ែត្រ មានខឿនថ្មបាយក្រៀមរៀបជុំវិញ ខ្ពស់ផុតពីផ្ទៃទឹក។ ជម្រៅស្រះប្រមាណ៧-៨ ម៉ែត្រ។ ស្រះនេះមានទឹកថ្លាឈ្វេង នៅក្រោមម្លប់ឈើត្រឈឹងត្រឈៃ ដែលបច្ចុប្បន្នជាទីសំចតរបស់អ្នកដំណើរកាត់តាមទីនេះ។
ប្រាសាទនេះប្រហែលជាកសាងនៅសតវត្សរ៍ទី១១ មានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើង-ត្បូងបែរមុខទៅកើតលំអដោយស៊ុមថ្មភក់។ ហោត្រៃពីរនិងកំពែងសង់អំពីថ្មបាយក្រៀម។ កំពែងមានផ្លូវចូលពីខាងកើតនិងស្រះធំមួយនៅខាងកើត។ ប្រាសាទនេះមានសិលាចារឹកពីរ ហើយបានរលំបាក់នៅដើមសតវត្សរ៍ទី២០។
ប្រាសាទនេះប្រហែលជាសង់ឡើងប្រាសាទនេះមានប្រាង្គបីបែរមុខទៅកើត ដែលពីរធ្វើពីឥដ្ឋ និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ក្នុងចំណោមប្រាង្គទាំងនេះមានតែប្រាង្គថ្មបាយក្រៀមដែលនៅមានរូបរាង ចំណែកប្រាង្គពីរទៀតដែលធ្វើពីឥដ្ឋបានបាក់រលំអស់ បន្សល់ទុកសិលាចារឹកមួយផ្ទាំងមានពីរបន្ទាត់។
ប្រាសាទកសាងឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថឃ្លាំង។ ប្រាសាទមានប្រាង្គមួយរាងកាកបាទធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ដែលចោះប្រហោងជាបង្អួច។ ប្រាង្កនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅលិច ប៉ុន្តែត្រូវបាក់បែកអស់ សល់តែកំពែងនិងខ្លោងទ្វារ ដែលមា...
ប្រាសាទមានរចនាបថអង្គរវត្ត កសាងសម័យព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទនេះកសាងឡើងពីថ្មភក់ បែរមុខទៅទិសខាងកើត។ ការហៅថាប្រាសាទព្រៃនេះប្រហែលជាគេបានឃើញប្រាសាទនេះត្រូវព្រៃដុះជុំជិត។ ប្រាសាទនេះមានទំហំបណ្តោយប្រវែង ២០ម៉ែត្រ និងទទឹងប្រវែង ២៤ម៉ែត្រ។ វាមានតួប្រាង្គកណ្តាលមួយ និងមានហោត្រៃមួយនៅទិសខាងកើត។ នៅឆ្នាំ១៩៣៤ ប្រា...
ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ មានរចនាបថ កោះកេរ។ ប្រាសាទលើកូនភ្នំសង់ពីឥដ្ឋមានប្រាង្គប្រាំនិងផ្ដែរធ្វើពីថ្មភក់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គនៅជួរមុខមាន៣ ឯនៅជួរក្រោយមានពីរ។ ប្រាង្គទាំងអស់មានទ្វារបែរទៅកើតឯជ្រុងបីទៀតជាទ្វារបញ្ឆោត។ ហោត្រៃពីរធ្វើពីឥដ្ឋដួលរលំអស់កាលពីដើមសតវត្សរ៍ទី២០ ហ...
ថ្មកែវជាថ្មកម្រ ហើយត្រូវបានគេនិយមយកមកឆ្លាក់ជាចម្លាក់ផ្សេងៗដូចជាព្រះបដិមា ទេព និងសត្វផ្សេងទៀតទៅតាមពណ៌របស់ថ្ម។ ដោយសារតែចម្លាក់ថ្មកែវមានលក្ខណៈរលោង និងរំលេចនូវក្បាច់យ៉ាងរលូន និងផូរផង់មានមនុស្សជាច្រើនយល់ថា ចម្លាក់ថ្មកែវរបស់ខ្មែរត្រូវបានឆ្លាក់ដោយម៉ាស៊ីនកែច្នៃថ្ម។ តាមការពិតចម្លាក់ថ្មកែវ ពោធិ៍សាត់មិនមែនឆ្លា...
ប្រាសាទនេះមានរចនាបថឃ្លាំងនិងបាពួន កសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គបីសង់ពីថ្មភក់រាងការ៉េបែរមុខទៅកើត។ ប្រាង្គទាំងបីសង់លើខឿន ដែលប្រាង្គខាងត្បូងនិងខាងជើងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទមានកំពែងមួយធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារតូចមួយដែលធ្វើពីថ្មបាយក្រៀមលំ...
2024 © Royal Academy of Cambodia