ប្រាសាទវត្តអធ្វា

ប្រាសាទវត្តអធ្វា ជាប្រាសាទមួយកសាងឡើងនៅសម័យកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ គឺនៅពាក់កណ្ដាលសតវត្សរ៍ ទី១២ ក្នុងរជ្ជកាលព្រះបាទ សុរ្យវរ្ម័នទី២។ ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមសិលាចារឹក ចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក្នុងមុខងារពុទ្ធសាសនា អស់រយៈពេលជាច្រើនឆ្នាំ ហើយភាគច្រើននៃសិលាចារឹកទាំងនោះបានចារនៅសតវត្សរ៍ទី១២។ ប្រាសាទវត្តអធ្វា កសាងឡើងអំពីថ្មភក់បែរមុខទៅទិសខាងលិចដូចប្រាសាទអង្គរវត្តដែរ។ ប្រាសាទនេះ មានរាងការ៉េមានច្រកចូលគ្រប់ទ្វារនៃទិសទាំងបួន ហើយច្រកទ្វារទិសខាងកើត ខាងត្បូង និងខាងជើង មានបន្ថែមយ៉លយចេញមកមុខ។ យ៉នីមួយៗមានទ្វារចូលបី ឯយ៉នៅខាងលិចភ្ជាប់នឹងសំណង់មានរាងទ្រវែងមួយ ដែលជាច្រកចូលកាន់តួប្រាង្គកណ្ដាល។ នៅជុំវិញតួប្រាង្គកណ្ដាលនៃប្រាសាទមានប្រាសាទរណបបួនដែលបែរមុខទៅទិសខាងលិចទាំងអស់។

ទីតាំងនៅលើផែនទី