ប្រាសាទគុក (បាធាយ)

ប្រាសាទដែលស្ថិតនៅលើកូនភ្នំគុកកម្ពស់ប្រហែលជា ២០ម. ប៉ុន្តែស្ថិតក្នុងបរិវេណបន្ទាយកងយោធា។ ប្រាសាទឥដ្ឋរាង៤ជ្រុង សង់បែរមុខទៅខាងកើត ស៊ុំទ្វារ និងផ្តែរធ្វើពីថ្មភក់។ បំណែកផ្តែរដែលធ្លាក់បាក់ជាពីរកំណាត់ មានចម្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណសឲ្យឃើញថាប្រាសាទនេះត្រូវបានសាងសង់នៅស.វទី១០-១១ នៃគ.ស ហើយមានស្ថិតក្នុងរចនាបថបាពួន ដែលអាចបញ្ជាក់ពីអាយុកាលនៃប្រាសាទ។ យើងអាចគ្រាន់តែទស្សនាពីចម្ងាយនូវទីតាំងនេះ។

ទីតាំងនៅលើផែនទី