នៅលើកូនភ្នំអន្លង់ស្វាយ កម្ពស់ប្រមាណ ៧០ម៉ែត្រ មានប្រាសាទបុរាណមួយដែលបែកបាក់បន្សល់តែជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ។ ប្រាសាទកប់ក្នុងដីនិងគំនរអិដ្ឋ និងមានគ្រឿងលំអខ្លះៗធ្វើពីថ្មភក់។ នៅទីនេះគេបានកសាងជាវត្តដែលមានឈ្មោះថាវត្តប្រាសាទតេជៈ។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក ទីនេះមានគ្រឹះថ្មបាយក្រៀមនិងអិដ្ឋ ដែលជា...
ទឹកជ្រោះនេះជាកន្លែងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមក។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះមានទេសភាពអមដោយដងព្រៃ មានការរៀបចំបានល្អសម្រាប់ភ្ញៀវទេសចរ រួមទាំងចំណតរថយន្តសមរម្យផងដែរ។ ក្នុងរមណីយដ្ឋាន មានតូបលក់ដូរ អាហារដ្ឋានដែលបម្រើសេវាដល់ភ្ញៀវទាំងឡាយ។ ទឹកជ្រោះដែលហូរខួបប្រាំងវស្សានេះ ត្រូវបានបែងចែកជាបីដំណា...
ប្រាសាទកសាងឡើងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថឃ្លាំង។ ប្រាសាទមានប្រាង្គមួយរាងកាកបាទធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មានយ៉ដែលចោះប្រហោងជាបង្អួច។ ប្រាង្កនេះមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅលិច ប៉ុន្តែត្រូវបាក់បែកអស់ សល់តែកំពែងនិងខ្លោងទ្វារ ដែលមា...
ប្រាសាទនេះមានសិលាចារឹកលេខ K.៦៩២ ហើយសង់នៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានតួប្រាង្គបីសង់អំពីឥដ្ឋបែរមុខទៅទិសខាងកើត មានសិលាចារឹកមួយនិយាយអំពីប្រព័ន្ធទឹកធម្មជាតិជាភាសាសំស្ក្រឹត។ អ្នកស្រុកហៅប្រាសាទនេះថា ប្រាសាទទដោយគិតថាការហៅនេះ គឺសំដៅទៅលើទំនប់ទ ដែលមានន័យថាទបង្ហូរទឹក ធ្នារទឹកភ្...
បណ្ដុំថ្មនិងដីច្រោះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលុះធំ។ រមណីយដ្ឋាននេះមានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្ដោយប្រហែល ១០ គីឡូម៉ែត្រនៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរ៉ែក។ ផ្ទាំងដីដែលមានផ្នែកខាងលើជាដីឥដ្ឋទឹ...
ខេត្តមណ្ឌលគិរីត្រូវបានគេស្គាល់ថាជាទីស្ថានសម្បូរដោយរមណីយដ្ឋានធម្មជាតិ ភ្នំមានព្រៃក្រាស់ៗ នឹងទេសភាពខៀវស្រងាត់និងទឹកធ្លាក់ទៀតផង។ ក្នុងចំណោមទីកន្លែងទាំងនេះ ជ្រៃយួសជាទីកន្លែងចំណាស់ដ៏ល្បីមួយប្រកបដោយព្រឹក្សាធំៗ និងជ្រោះតូចមួយ។ កាលពីសម័យមុនដែលមិនទាន់មានផ្លូវខ្វាត់ខ្វែងទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ជ្រៃយួសឈរនៅលំដ...
នៅលើទីតាំងប្រាសាទចាស់ គេបានសង់វិហារវត្តឃ្លាំងខ្មូតត្រួតពីលើនោះ។ នៅតាមផ្លូវក្លោងទ្វារវត្តមានចេតិយ បុរាណធំមួយ ដែលប្រហែលជាត្រូវបានសង់កំពូលបន្តុបពីលើ។ នៅទីវត្តនេះ មានបន្សល់នូវបល្ល័ង្គ និងវត្ថុបុរាណ មួយចំនួន។ ព្រះវិហារបុរាណនេះសង់ក្នុងឆ្នាំ ១៩១៨ ចំណែកចេតិយបុរាណសង់ឆ្នាំ ១៨១៣។
ដើមអម្ពិលមួយដើមមានទំហំធំ ដែលអ្នកស្រុកនៅតំបន់នោះហៅថា អម្ពិលសេដា ប្រកបដោយចំណាស់ រាប់ពាន់ឆ្នាំ តាមការអះអាងនៃកំណត់ត្រានៅជិតនោះថា (ជាង១២០០ឆ្នាំ)។ មើលតាមទំហំដ៏គួរឱ្យស្ញប់ស្ញែងនោះវាមានអាយុច្រើនមែន តែគួរត្រូវមានការបញ្ជាក់តាមការពិសោធ ច្បាស់លាស់បន្ថែមទៀត។ ដើមអម្ពិលនៅមានផ្លែផ្កា ហើយជុំវិញបរិវេណនោះក៏មានការសាងសង...
ប្រាសាទក្នុងក្រុមព្រះខ័ន (កំពង់ស្វាយនេះ) សាងឡើងច្រើនជំនាន់ តាំងពីព្រះបាទសូរ្យវរ្ម័នទី១ដល់ព្រះបាទជ័យវរ្ម័នទី៧ ពោលគឺរវាងសតវត្សរ៍ទី១១ដល់១២។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសឦសាន និងមានទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ យ៉មួយលយចេញទៅកើត ដែលលំអដោយបង្អួចតាមជញ្ជាំងសងខាងរបស់យ៉។ ប្រាសាទព័ទ...
ពីមុនទីនេះមានឈ្មោះត្រឹមជាអាស្រម លុះក្រោយមកបានប្រែក្លាយទៅជាវត្ត។ ទីតាំងវិមានអណ្ដែតនេះ គឺជាសំណង់អាស្រមថ្មីត្រួតលើខឿនប្រាសាទចាស់ ដែលតាមឯកសារមានប្រាង្គមួយបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀមមានកសិន្ធុព័ទ្ធជុំវិញមានច្រកចូលពីខាងកើត និងខាងលិច ដូចដែលយើងបានឃើញសំណង់គូទឹកព័ទ្ធជុំវិញទីនោះ។ ប្រាសាទនេះសង់ក្នុងចន...
មិនដូច ទេទឹកពុះ នៅកំពង់ស្ពឺនោះទេ នៅទីនេះគឺជាតំបន់កម្សាន្តដែលមានទឹកស្ទឹងកំរៀងហូរចុះមកប៉ះនឹងថ្មនាបាតស្ទឹងបង្កើតជាទស្សនីយភាពទឹកបែកពពុះ ទើបគេហៅថា ទឹកពុះ (ពពុះ) កំរៀងយ៉ាងដូច្នេះ។ សភាពទឹកមានទំនងដូចជារមណីយដ្ឋានពពុះពេជ្រចិន្តាដែរ ជាពិសេសនៅរដូវប្រាំង។ ស្ទឹងកំរៀងមានប្រភពទឹកពីជួរភ្នំ ដែលបង្កើតជាទេសភាពល្អត្រកាល...
អ្នកស្រុកជឿថា ប្រាសាទនេះកាលដើមឡើយនៅល្អទេ តែត្រូវដំរីជាន់បាក់អស់។ ប្រាសាទសង់ក្នុងសម័យអង្គរបែរមុខទៅទិសខាងកើត មានគូទឹកមួយនៅខាងមុខប្រាសាទ ជើងទម្រផ្តែរមានលម្អដោយរូបព្រះឥន្ទគង់លើដំរីក្បាលបី។ គ្រឹះប្រាសាទបែកបាក់នៅសល់តែខ្លោងទ្វារនិងសំណល់វត្ថុបុរាណខ្លះៗ។
តាមរយៈក្បាច់លំអ ប្រាសាទប្រហែលជាសង់ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ដូរជើង ត្បូង បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គទាំងនេះសង់លើគ្រឹះថ្មបាយក្រៀម។ ប្រាង្គមួយធ្វើពីថ្មបាយក្រៀមប្រហែលជាកសាងសម័យក្រោយ បែ...
អាងទឹកភ្នំដំរី ពេលនេះមិនមែនបម្រើតែផលប្រយោជន៍ការងារកសិកម្មប៉ុណ្ណោះទេ តែបានក្លាយជាកន្លែងទេសចរណ៍មួយគួរឱ្យទាក់ទាញ។ អាងទឹកនេះកសាងឡើងនៅក្នុងរបបប៉ុលពត យកភ្នំដំរីធ្វើជាជើងទំនប់ម្ខាង។ ទំនប់អាងនេះបានបាក់ម្តងនៅក្នុងឆ្នាំ១៩៩៩ និង ត្រូវបានជួសជុលឡើងវិញ ហើយនៅឆ្នាំ២០០២ អាងនេះបានជ្រាបទឹកអស់ជាបន្តបន្ទាប់តាមថ្ម ដោយសារ...
2024 © Royal Academy of Cambodia