ទីតាំងក្នុងវត្តមួយនេះមានចម្លាក់រូបព្រះពុទ្ធប្រោសដំរី ចម្លាក់នាគ ចម្លាក់ព្រះបាត និងមានទឹកជប់ផុស។ ចម្លាក់ទាំងនេះអាចកសាងនៅសតវត្សរ៍តី១៦។
ស្ទឹងមេទឹកជាស្ទឹងមានទឹកគ្រប់រដូវកាល ដែលអ្នកអានសៀវភៅស្ដីពីប្រវត្តិតស៊ូរត់ចេញពីរបបប៉ុលពត «ជីវិតកូនថ្លៃកូនត្រូវតែរស់» របស់លោកពិនយ៉ាថៃបានរៀបរាប់យ៉ាងកម្សត់នោះ។ សម្រស់ធម្មជាតិនៃស្ទឹងមេទឹកនៅឃុំថ្មដា គឺមានទឹកថ្លាត្រជាក់ហូរធ្លាក់តាមចន្លោះផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង សម្រាប់ងូតលេង មានព្រៃឈើក្រាលគ្របក្រាស់ឃ្មឹក...
ទឹកជ្រោះអូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។ នៅឆ្នាំ២០០៧ ប្រជាជនដែលចូលទៅលេងទីនោះតែងប្រទះរឿងចម្លែកមួយ គឺទឹកធ្លាក់ដែលមើលឃើញនោះថតមិនជាប់សោះ។ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។ រហូតដល់ចុងឆ្នាំ ២០១៣ ទើបមន្ត្រីបរិស្ថាននិងសហគមន៍តំបន់ការពារធម្មជាតិ អូរជាំ បានសហការ...
វាលរំប្លង់គឺជាវាលថ្មធម្មជាតិរាបស្មើមួយ ដែលជាផ្នែកនៃដែនដីរបស់សហគមន៍ជនជាតិដើមដែលរស់នៅទីនោះ។ នៅលើវាលនេះ មានតែស្មៅដែលចេញផ្កាពេញមួយរដូវវស្សាចាប់ពីខែឧសភា រហូតដល់ខែមករា។ តាមរឿងនិទានតំណាលថា វាលនេះជាទីកម្សាន្តរបស់កុមារនៃកុលសម្ព័ន្ធភ្នំនៅទីនោះ ដែលគេតែងមកលេងនិងបង្ហោះខ្លែងនៅទីនោះ។ មានថ្ងៃមួយ ក្មេងម្នាក់ឈ្មោះរំប...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងលិច។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ស្ដីពីតំបន់នេះ សូមលើកយកអត្ថបទក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរមកជូនដូចតទៅ៖ ទេទឹកពុះមានទឹកក្ដៅហូរចេញពីក្នុងដីខួបប្រាំង ខួបវស្សា ហើយទឹកនេះ មានសីតុណ្ហភាព៧០អង្សាសេ។ ត្រពាំងនេះ មានលក្ខណៈប្លែក ដែលនាំឲ្យអ្នក ស្រុកជិតខាង និង អ្នកដំណើរណាដែលបានទៅដល់ទីនោះចាប់អារម្មណ៍គ្រប់ៗ គ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមា...
ប្រាសាទគុកខាងជើងមានស្ថាបត្យកម្មដូចប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុក។ កូនប្រាសាទនេះមានរាងជាបន្ទប់តូចមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីសមាធិ។ ប្រាសាទបែរមុខទៅទិសខាងកើតសំដៅទន្លេមេគង្គ មានរាងតូចច្រឡឹងទំហំប្រមាណ ២ ម៉ែត្របួនជ្រុង គួរឱ្យគយគន់មិនឆ្អែតភ្នែកឡើយ។ ខ្លោងទ្វារខាងកើតមានលម្អដោយសសរពេជ្រមួយគូរាងមូល ទ្រ...
ប្រសិនបើមានចំណូលចិត្តនឹងប្រភេទតំបន់ធម្មជាតិស្រដៀងនឹងវាលស្រែ១០០ គេអាចធ្វើដំណើរតាមរថយន្តទៅកាន់ វាលស្រែ ៥០០។ ប្រៀបធៀបជាមួយនឹងវាលស្រែ១០០ តំបន់ថ្មីនេះពោរពេញដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាតចម្លែកភ្នែក ជាមួយនឹងផ្ទាំងថ្មធំតូចជាច្រើន ដែលមានរូបរាងជាសត្វនិងវត្ថុ រាយពាសពេញ ព្រមទាំងដើមឈើមួយប្រភេទប្រចាំបូកគោ គឺដើមស្...
ទីផ្ទះនេះកាលដើមឡើយជាកម្មសិទ្ធរបស់កសិការិនីម្នាក់ដែលចំណាយពេលភាគច្រើនរស់នៅឫចំការនៅឃុំកំពង់ព្រះគគីរ។ ម្ចាស់ផ្ទះបានទិញផ្ទះចាស់ពីស្រុកលើយកមកសង់លើដីនេះ ប៉ុន្តែពុំសូវបានរស់នៅជាប់លាប់ទេ គឺស្នាក់នៅតែរដូវធ្វើស្រែ។ អ្នកភូមិនៅទីនោះធ្លាប់បានឃើញរឿងចម្លែក ដូចជាមានពន្លឺភ្លើងនិងសំឡេងរអ៊ូនៅក្នុងផ្ទះជាដើម។ លើសពីនេះទោះ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយ ធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតតាមយ៉មួយ និង ថែវមួយដែលមាន សសរធ្វើពីថ្មភក់។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀមដែលមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមដែរ ស្ថិតនៅទិសខាងកើតនិងខ្លោងទ្វារបញ្ឆោតស្ថិតនៅជ្រុងខាងត្បូង។ មានស្រះមួយលាតសន...
រមណីយដ្ឋានថ្នាក់អន្តរជាតិដែលជារមណីដ្ឋានកែច្នៃឆ្នេរសមុទ្រជាកន្លែងកម្សាន្ត មានសេវាស្នាក់នៅភោជនីយដ្ឋាន សួនឧទ្យាន ឆ្នេរសមុទ្រជាដើម។ រមណីយដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែក មានផ្លូវចូលអមជាជួរដោយផ្ទះប្រជាពលរដ្ឋ។ ពីអតីតកាល ទីនេះ ជាព្រះរាជដំណាក់ ហើយក្នុងឆ្នាំ ២០០៧ ស្ត្រីអភិជនមួយរូប...
បឹងយក្សម៉ាយឬហៅបឹងយក្សមេម៉ាយជាបឹងដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាលទ្ធផលបន្ទុះភ្នំភ្លើងទាំងអស់។ បឹងមានសម្រស់ស្រស់ស្អាតមិនចាញ់បឹងយក្សឡោមឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះនៅរដូវវស្សាអាចមានការលំបាកខ្លាំងឬត្រូវកាត់ផ្តាច់បណ្ដោះអាសន្នដោយទឹកជន់លិចផ្លូវ។ ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយនៅរដូវប្រាំងអាចប្រព្រឹត្តទៅបានប...
ភ្នំបន្ទាយនាងជាភ្នំថ្មកំបោរ ដែលបានកំណត់អាយុកាលក្នុងស័កទី១ Paleoccic សម័យ Permi an (២៥១-២៩៩លានឆ្នាំ។។ ភ្នំបន្ទាយនាងជាកូនភ្នំថ្មកំបោរតូចមួយ មានរូងភ្នំមួយចំនួន សិលាចារឹក បំណែកឥដ្ឋបុរាណ និងបំណែកចម្លាក់នៅក្នុងរូងភ្នំ និងវត្តស្ថិតនៅទីនោះផងដែរ។ ភ្នំនេះក៏មានរឿងនិទានពីបុរាណកាលមកដែលមានទំនាក់ទំនងនឹងរឿងនាងរំសាយ...
ពយតារួន ឬ ពើយតារួន តាមសំនៀងរដឺនម្ចាស់ស្រុក ជារមណីយដ្ឋានមួយដែលមានថ្មលយលើជ្រលងជម្រៅរាប់រយម៉ែត្រនៃជួរភ្នំដងរ៉ែកនិងជាកន្លែងសម្រាប់ទស្សនាព្រៃព្រឹក្សា វាលស្រែដ៏ស្រស់ស្អាតទាក់ភ្នែក។ ទេសភាពពីលើភ្នំដងរ៉ែកនេះមានសម្រស់ស្រស់ស្អាតខ្លាំង ទាក់ទាញទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តជាហូរហែរ។ គេអាចទស្សនាព្រៃព្រឹក្សាប្រទេ...
ប្រាសាទប្រែរូបមានរចនាបថអង្គរវត្ត កសាងឡើងនៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឧទ្ទិសដល់ព្រះឥសូរ។ ប្រាសាទនេះ មានប្លង់ដ៏ល្អ និង មានរចនាបទស្រដៀងនឹងប្រាសាទមេបុណ្យ ទោះបីជាវាសាងសង់ក្រោយក៏ដោយ។ ប្រាសាទនេះ ជាប្រភេទប្រាសាទភ្នំដែលតំណាងឱ្យភ្នំព្រះសុមេរុ។ គេច្រើនជឿថាប្រាសាទប្រែរូបគឺជាកន្ល...
2024 © Royal Academy of Cambodia