វត្តបព្វតកូដរាម ហៅកំពូលឈើកាច់កសាងឡើង តាំងពីឆ្នាំ ១៩៣៦ ដោយវត្តនេះឋិតនៅលើកំពូលភ្នំតូចក្នុងភូមិឈើកាច់។ មុនឆ្នាំ១៩៧៥ គេបានកសាងជួសជុលព្រះវិហារប្រក់ស្លឹកទៅជាឈើប្រក់ក្បឿងស្រកាលេញនិងសង់សំណង់មួយចំនួនទៀត។ ឆ្នាំ១៩៧៥ - ១៩៧៩ ពួកខ្មែរក្រហមបានបំផ្លិចបំផ្លាញទីសេនាសនៈផ្សេងៗ និងចាប់ផ្សឹកព្រះសង្ឃ។ បច្ចុប្បន្ននេះ វត្តម...
ទំនប់នេះជាទីទប់ទឹកសម្រាប់ស្រែប្រាំង មានឈ្មោះដើមថា បឹងព្រីង។ ជាទីលំហែពេញនិយមសម្រាប់គ្រប់វ័យជាពិសេសក្នុងរដូវវស្សា។ ដោយទំនប់នេះជាទំនប់បង្ហូរ ហេតុនេះប្រសិនបើភ្លៀងធ្លាក់ច្រើននោះ ក៏អាចកាត់ផ្ដាច់ចរាចរមួយរយៈផងដែរ។ ក្នុងពេលនោះការងូតទឹកកម្សាន្តរបស់ភ្ញៀវធ្វើឡើងនៅលើតួទំនប់តែម្ដង។
ខេត្តព្រៃវែងមានច្រកព្រំដែនចំណាស់មួយគឺច្រកបន្ទាយចក្រីឆ្លងទៅកាន់ប្រទេសវៀតណាម។ ច្រកនេះក៏ដូចច្រកព្រំដែនដទៃទៀតដែរ គឺមានទីផ្សារ ផ្ទះសំណាក់ កាស៊ីណូ និងអាហារដ្ឋាន។
វត្តមានឈ្មោះដើមថា សុរិយាវង្ស សាងសង់ឡើងក្នុងឆ្នាំ ១៦៦៤ (ព.ស ១២២៤) ។ វត្តនេះជាអារាមព្រះពុទ្ធសាសនាមួយ ដែលបានសាងសង់ឡើងនៅលើទីតាំងប្រាសាទចាស់ក្នុងកំឡុងស.វ.ទី៧ សព្វថ្ងៃនៅមានសេសសល់បុរាណវត្ថុមួយចំនួនផងដែរ។ វត្តនេះជាប្រភពសិលាចារឹកលេខ K49 (បាត់) និង K50 (នៅសារមន្ទីរជាតិក្រុងភ្នំពេញ)។ យោងតាមសិលាចារឹក ទាំងពីរដែល...
2024 © Royal Academy of Cambodia