ទេសចរមកទស្សនាកម្សាន្តទឹកជ្រោះនេះដែលស្ថិតនៅជិតវារីអគ្គិសនីឫស្សីជ្រុំក្រោម ដោយភ្ញៀវអាចរីករាយនឹងភាពស្ងប់ស្ងាត់របស់វានៅឆ្ងាយពីភាពអ៊ូអរនៃទីរួមខេត្តកោះកុង។ ទឹកដ៏ត្រជាក់រួមនឹងព្រៃឈើដុះជុំវិញទឹកជ្រោះនេះធ្វើឱ្យទីនេះជាកន្លែងពិកនិកដ៏ល្អឥតខ្ចោះនៅតំបន់ទឹកជ្រោះដែលជាតំបន់ថែរក្សាធម្មជាតិ និងសត្វព្រៃដែលអ្នកធ្វើដំណើរ...
ទឹកនៅទីនោះគឺជាទឹកទន្លេថ្លាហើយត្រជាក់ស្អាត។ លោកអ្នកអាចជួលអាវពោងពាក់ដើម្បីសុវត្ថិភាព ហើយម៉្យាងទៀតគេក៏បានបោះបង្គោលសម្គាល់ជម្រៅទឹកផងដែរ ដូច្នេះបើលោកអ្នកមិនទៅហួសពីកន្លែងដែលគេហាមឃាត់ពិតជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ រមណីយដ្ឋាននេះមានតូបប្រក់ស្លឹកប្រហែលជា១៥ ហើយមានពោងជិះធាក់ដោយជើង។ រមណីយដ្ឋាននេះគឺទទួលភ្ញៀវបានត...
រមណីយដ្ឋាននេះមានរឿងព្រេងទាក់ទងនឹងប្រវត្តិភ្នំបាណន់ ភ្នំសំពៅ និងភ្នំនានានៅតំបន់នេះ។ ជិតល្អាងភ្នំធម្មជាតិនេះ ក៏មានបឹងច្រមុះ និងបឹងកន្ទុយព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំ។ ល្អាងភ្នំក្រពើនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅកំសាន្ត ពីព្រោះវានៅកំពស់ប្រហែលជា ៤ ទៅ ៥ម៉ែត្រ ពីជើងភ្នំប៉ុណ្ណោ...
ភ្នំវល្លិ៍ជាអតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហមនៅភាគនិរតីប្រទេស ដែលបច្ចប្បន្នបានក្លាយជាតំបន់កសិទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ទីនេះមានប្រវត្តិអតីតមេបញ្ជាការខ្មែរក្រហមឈ្មោះ ឈូក រិន បានបញ្ជាឱ្យបាញ់សម្លាប់ចំណាប់ខ្មាំងបរទេស៣នាក់ ក្នុងនោះមាន ជនជាតិស្ត្រាលី បារាំង និងអង់គ្លេសនៅទីនោះ។ តំ...
ហោងជារមណីយដ្ឋានទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយរបស់ខេត្តត្បូងឃ្មុំ ក៏ប៉ុន្តែរមណីយដ្ឋាននេះមិនសូវជាមានអ្នកចម្ងាយស្គាល់ទេ ព្រោះវានូវកំបាំងឆ្ងាយពីផ្លូវជាតិ និងដោយកង្វះខាតការផ្សព្វផ្សាយផង លើកលែងតែប្រជាពលរដ្ឋក្បែរនោះ ដែលស្គាល់ទីនោះច្បាស់ មួយវិញទៀតដោយសារផ្លូវចូលមានភាពក្រវៀចក្រវៀន ចំណែកស្លាកសញ្ញាបង្ហាញផ្លូវ...
រមណីយដ្ឋានក្បែរព្រំដែនអូរស្មាច់នេះមិនមានទស្សនីយភាពលេចធ្លោដែលអាចកញ្ឆក់អារម្មណ៍ភ្ញៀវទេសចរខ្លាំងទេ ប៉ុន្តែទឹកធ្លាក់ដាចំប៉ីសម្បូរទឹកអាចងូតលេងតាមជម្រាលល្អាងតាថុង ដែលជាឈ្មោះពីមុនរបស់រមណីយដ្ឋាននេះ។ ពីចំណុចតូបលក់ដូរចំណីនិងភេសជ្ជៈរហូតឡើងដល់កំពូលភ្នំ ទឹកហូរបាចសាចលើជម្រាលភ្នំថ្មជាច្រើនកន្លែង មានកម្ពស់ទាបតែប្រម...
លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ល្អាងនៅខាងត្បូងភ្នំបាណន់នេះ គេហៅថា ល្អាងព្រះទឹក ដែលតាមរយៈរឿងនិទានចៅរាជកុល គឺជាទីស្នាក់អាស្រ័យ របស់តាបស នាងរំសាយសក់និងចៅរ...
រូងភ្នំនេះមានរូបចម្លាក់ព្រះពុទ្ធចូលនិព្វាន្តជាចម្លាក់ថ្មីយកគំរូតាមវត្តព្រះអង្គធំ និងមានស្លាកស្នាមនៃសំណង់ព្រហ្មញ្ញសាសនាផងដែរ។ ទីនេះមានសំណង់ច្រើនជំនាន់ពិបាកនឹងកំណត់អាយុកាលគឺប្រហែលជាក្នុងសម័យអតីតរាជធានីនៅទីនេះនិងសម័យកណ្ដាល ដោយយោងលើចម្លាក់ព្រះពុទ្ធនោះ។
រមណីយដ្ឋានធម្មជាតិស្ទឹងថ្វាក ជារមណីយដ្ឋានមួយដែលមានទឹកធ្លាក់នៃស្ទឹងសង្កែប៉ែកខាងលើ ហើយបានបង្កើតឡើងចាប់ពីឆ្នាំ២០១១មក។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេងក្នុងស្ទឹងលើថ្មរដេបរដុប។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឫស្សីជាច្រើនដុះតាមច្រាំងនិងផ្លូវចូលទៅលេងអមទៅដោយតូប ដែលសាងសង់ឡើងសម្រាប់ភ...
នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីភូមិ អ្នកនាំផ្លូវនៃសហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹងអាចនាំទេសចរណ៍ទៅកាន់ទឹកធ្លាក់លែងក្រៀង ដែលកម្រនឹងមានភ្ញៀវទេសចរទៅដល់ណាស់។ ទេសចរត្រូវចុះដើរតាមផ្លូវថ្មើរជើង ធូរស្រួលដោយចុះចំណោតដែលចំណាយពេល ៤០ នាទី ប៉ុណ្ណោះ តែពេលវិលត្រឡប់មកវិញត្រូវឡើងទួលយ៉ាងតឹងជើង។ ទឹកធ្លាក់លែងក្រៀងមាន ២ ជាន់ ដោ...
ឆ្នេរនេសាទមានឆ្នេរខ្សាច់សអមដោយដូងជ្រំ តាមបណ្ដោយឆ្នេរ ដែលប៉ុន្មានឆ្នាំចុងក្រោយឆ្នេរនេសាទបានទទួលភ្ញៀវទេសចររឹតតែច្រើនឡើងៗ។ ឆ្នេរនេសាទមានសភាពល្អ និងមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរច្រើន ប៉ុន្តែសហគមន៍នៅខ្វះសេវាកម្មស្នាក់នៅនិងម្ហូបអាហារព្រមទាំងបញ្ហាបរិស្ថាននៅជុំវិញឆ្នេរ។ សក្ដានុពលចម្បងគឺឆ្នេរខ្សាច់សស្អាតប្រវ...
ភ្នំក្រាំងមាស ឬភ្នំក្រាំងដីមាស ដែលមានវត្តធម្មវ័នសង់នៅលើនោះ មានកម្ពស់ប្រមាណ ២៥០ម. ហើយក៏ជារមណីដ្ឋាន ធម្មជាតិដែលមានដើមឈើធំៗ ផ្តល់ម្លប់ យ៉ាងត្រជាក់និងខ្យល់អាកាសត្រជាក់ល្អ។ ពីលើភ្នំនេះគេអាចមើលឃើញទេសភាពជុំវិញក្រុងកំពង់ឆ្នាំងផងដែរ ទើបទីនេះក្លាយជាកន្លែង ប្រមូលផ្តុំភ្ងៀវទេសចរក្នុងស្រុក ជាពិសេសពេលបុណ្យចូលឆ្នា...
នៅទីនេះមានទេសភាពបែបធម្មជាតិ ដែលមានទឹកជ្រោះ និងព្រៃឈើ។ ភ្ញៀវទេសចរអាចហែលទឹកលេង ឬចុះលេងក្នុងស្ទឹង ឬសម្រាកនៅក្នុងភាពស្ងៀមស្ងាត់ដែលមានទឹកធ្លាក់៨ជាន់ ចម្ងាយប្រមាណ២គីឡូម៉ែត្រ។ ខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំងថ្មរាប់រយម៉ែត្រត្រជាក់ដូចទឹកអម្រឹត។ គេច្រើនប្រៀបប្រដូចទឹកជ្រោះធម្មជាតិមួ...
ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្រុងកំពត ភ្នំសេដាអនក៏ជាកន្លែងដែលទាក់ទាញអ្នកចូលចិត្តឡើងភ្នំ ទើបទេសចរបរទេសប្រសិទ្ធិនាមថ្មីមួយទៀតថា Climbodia ។ ភ្នំសេដាអនឬភ្នំក្បាលរមាសគឺជាតំបន់ទេសចរណ៍ឈានមុខមួយ ប្រកបដោយព្រៃព្រឹក្សាលតាវល្លិ៍ និងសត្វព្រៃ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ ភ្ញៀវទេសចរចូលចិត្តមកកម្ស...
2024 © Royal Academy of Cambodia