Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

សង្កាត់សំរោង ខេត្តឧត្តរមានជ័យ
445 km ពីរាជធានី
ក្រុងសំរោង

ផែនទី

អាហារ

សណ្ឋាគារ

2.8 km ពី ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យបានបង្កើតនៅឆ្នាំ១៩៦៤ ប៉ុន្តែក្នុងសម័យសង្គ្រាមស៊ីវិលរដ្ឋបាលខេត្តត្រូវបានលើកមកដាក់នៅខេត្តសៀមរាប ហើយនៅឆ្នាំ១៩៩៥ ខេត្តនេះត្រូវបានបង្កើតឡើងសាជាថ្មី។ ខេត្តដែលមានព្រំប្រទល់ជាប់នឹង ប្រទេសថៃវែងជាងគេបំផុតនេះទល់នឹងខេត្តបីរបស់ថៃ រួមមានខេត្តបូរីរ៉ាំ, សុរិន និង ស៊ីសាកេត គឺប្រវែងដល់ទៅ ២២៤ គីឡូម៉ែត្...

ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត ខេត្តកំពង់ស្ពឺ
105 km ពីរាជធានី
រីស៊តគិរីរម្យហ៊ីលសាយ

ផែនទី

អាហារ

សណ្ឋាគារ

57.5 km ពី ខេត្តកំពង់ស្ពឺ

រមណីយដ្ឋានកែឆ្នៃនេះ ស្ថិតនៅក្បែរជើងភ្នំគីរីរម្យ ទីនេះភាគច្រើនត្រូវបានគេកែច្នៃឱ្យមានភាពរស់រវើកល្អស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ទីនោះមានសេវា សណ្ឋាគារ សួនច្បារ សួនកុមារ សួនសត្វ សួននៃរូបចម្លាក់ ទីលានលេងកីឡា និងកន្លែងងូតទឹកជាដើម។ ដោយទីនោះជាតំបន់ត្រូវឆ្លងកាត់ទៅឧទ្យានជាតិគីរីរម្យ ព្រមទាំងទឹកធ្លាក់ចំបក់ផងន...

ឃុំជាំក្សាន្ត ខេត្តព្រះវិហារ
395 km ពីរាជធានី
វត្តទួលអណ្ដែត

ផែនទី

អាហារ

សណ្ឋាគារ

93.9 km ពី ខេត្តព្រះវិហារ

វត្តទួលអណ្ដែតជាវត្តចំណាស់មួយប្រចាំស្រុក ហើយក៏ជាទីប្រជុំពុទ្ធបរិស័ទទាំងឡាយ ជាពិសេសនៅរដូវបុណ្យទាន។ វត្តមានព្រះវិហារចំណាស់តែត្រូវបានជួសជុលយ៉ាងស្អាត។ វត្តនេះជាវត្តទេសចរណ៍គំរូមួយក្នុងខេត្ត។

ឃុំកែវផុស ខេត្តព្រះសីហនុ
184 km ពីរាជធានី
ឆ្នេរតាបារាំង

ផែនទី

អាហារ

សណ្ឋាគារ

49.9 km ពី ខេត្តព្រះសីហនុ

នៅមិនឆ្ងាយពីពយយាយម៉ៅ បើគិតតាមបណ្ដោយឆ្នេរ ប្រមាណ៣ គីឡូម៉ែត្រ មានទីកន្លែងកម្សាន្តមួយទៀត ហៅថា ពយតាបារាំង ដែលមានកន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាត គឺមានឆ្នេរស្អាត ទឹកសមុទ្រថ្លាឈ្វេង។ ឆ្នេរនេះបានអភិវឌ្ឍន៍ដោយម្ចាស់ឆ្នេរ ដែលបានទិញតាំងពីឆ្នាំ១៩៩៧ ដោយគ្រាន់តែចង់ទុកជាទីកន្លែងជ្រកកោនសម្រាប់ជីវិតចុងក្រោយប៉...

សង្កាត់ប៉ាលហាល ខេត្តព្រះវិហារ
288 km ពីរាជធានី
ទឹកជ្រោះបេងកោង

ផែនទី

អាហារ

សណ្ឋាគារ

19.1 km ពី ខេត្តព្រះវិហារ

ដំណើរទៅកាន់ទីនោះដោយថ្មើជើងកាត់ចម្ការ។ ទឹកធ្លាក់បេងកោងមានទឹកត្រជាក់ស្រេងគួរជាទីមនោរម្យ ដោយសារតែមានអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត អមដោយម្លប់ឈើត្រឈឹងត្រឈៃមានផ្ទាំងថ្មធំៗ ដែលអាចឱ្យភ្ញៀវអង្គុយញ៉ាំអាហារជាលក្ខណៈមិត្តភក្ដិក្រុមគ្រួសារបាន។ ទីនេះមានទឹកធ្លាក់ចំនួនពីរជាន់ ខណៈប្រភពទឹកហូរបានមកពីភ្នំត្បែងនារដូ...

ឃុំរណសិរ្ស ខេត្តព្រះវិហារ
276 km ពីរាជធានី
ប្រាសាទអូរឈើទាលតូច

ផែនទី

អាហារ

សណ្ឋាគារ

88.2 km ពី ខេត្តព្រះវិហារ

ប្រាសាទនេះកសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ នៅទីនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅកើតជាមួយយ៉មួយដែលមានស៊ុមទ្វារធ្វើពីថ្មភក់ និងគូទឹកមួយ។

ឃុំអំពិល ខេត្តស្វាយរៀង
140 km ពីរាជធានី
សួនកម្សាន្តទឹកវិល

ផែនទី

អាហារ

សណ្ឋាគារ

40.8 km ពី ខេត្តស្វាយរៀង

ទឹកវិលជាតំបន់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឱ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះ។ ថ្វីត្បិតតែមនុស្សភាគច្រើនយល់ថាទីនេះជាបឹង តាមការពិតវាជាព្រែកមួយដែលមានប្រភពតាំងពីខ្ពង់រាបខេត្តត្បូងឃ្មុំ កាត់ស្រុកកំចាយមារ ទើបមកដល់ រមាសហែក ហើយហូរចាក់ដល់ទៅប្រទេសវៀតណាម។ ទឹកវ...

សង្កាត់រកាក្នុង ខេត្តតាកែវ
76.5 km ពីរាជធានី
វត្តសីហរតនារាម

ផែនទី

អាហារ

សណ្ឋាគារ

0.7 km ពី ខេត្តតាកែវ

វត្តមានប្រវត្តិតាំងពីយូរលង់ ដោយចាប់ផ្ដើមកសាង តាំងពីក្នុងឆ្នាំ ១៨៩៥ មានសំណង់ល្អប្រណីត។ វត្តស្ថិតនៅចំកណ្ដាលក្រុងដូនកែវ ជាតំបន់ទេសចរណ៍ ងាយស្រួលចូលទស្សនា។ ក្រៅពីសណង់ព្រះវិហារ កុដិ សាលាឆាន់ដ៏ស្រស់ស្អាត វត្តនេះក៏ជាទីប្រជុំ នៃសាលាពុទ្ធិកសិក្សានានា ដោយមានព្រះសង្ឃស្នាក់នៅ រៀនសូត្ររាប់រយអង្គ។ វត្តត្រូវបានស្នើ...

កោះកេរ ខេត្តព្រះវិហារ
368 km ពីរាជធានី
គ្រឹះប្រាសាទដងទង់ (កោះកេរ)

ផែនទី

អាហារ

សណ្ឋាគារ

66.5 km ពី ខេត្តព្រះវិហារ

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ គ្រឹះប្រាសាទមានប្រាង្គរាងចតុកោណកែងធ្វើពីឥដ្ឋលំអដោយថ្មភក់លាតសន្ឋឹងកើត-លិចនិងបែរមុខទៅកើតឆៀងខាងជើង ដែលបាក់រលំអស់សល់តែខ្លោងទ្វារ។ ស៊ុមទ្វារថ្មភក់ដែលមានសសរពេជ្រប្រាំបីជ្រុងទ្រផ្ដែមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុង ដទៃផ្សេងទៀតហើយសង់...

ឃុំព្រែកផ្ទោល ខេត្តតាកែវ
84.2 km ពីរាជធានី
សារមន្ទីរស្រុកអង្គរបុរី

ផែនទី

អាហារ

សណ្ឋាគារ

63.1 km ពី ខេត្តតាកែវ

ទីតាំងនៃនគរភ្នំបានបន្សល់ទុកស្លាកស្នាមប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន។ ដោយសារជាទីតាំងសំខាន់បែបនោះហើយ ទើបសារមន្ទីរមួយត្រូវបានបង្កើតឡើងសម្រាប់តម្កល់ទុកវត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រនានា។ សារមន្ទីរនេះ បានកសាងឡើងក្នុងឆ្នាំ ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុបុរាណចាស់ៗដែលមាននៅក្នុងស្រុកអង្...

ឃុំពេជ្រមុនី ខេត្តកំពង់ស្ពឺ
64.7 km ពីរាជធានី
ទំនប់រកា

ផែនទី

អាហារ

សណ្ឋាគារ

20.9 km ពី ខេត្តកំពង់ស្ពឺ

ទំនប់រកាថ្វីត្បិតតែមិនទាន់មានការពេញនិយមពីសំណាក់ទេសចរ មានធារទឹកដ៏ស្រស់ស្អាត ស្ថិតនៅជិត វត្តលើកូនភ្នំមួយ។ ទីនេះមានប្រវត្តិទាក់ទងនឹងការផលិតខ្សែភាពយន្តរបស់ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានមក បោះព្រះពន្លា ដើម្បីថតខ្សែភាពយន្ត។ ហេតុនេះហើយបានជាអ្នកខ្លះហៅដោយភាន់ច្រឡំ ថាជា «ដំណាក់សម្ដេចឪ»។

សង្កាត់ស្វាយក្រវ៉ាន់ ខេត្តកំពង់ស្ពឺ
50.8 km ពីរាជធានី
ស្តូបវត្តអំពែភ្នំ

ផែនទី

អាហារ

សណ្ឋាគារ

3.1 km ពី ខេត្តកំពង់ស្ពឺ

នៅប៉ែកខាងត្បូងឈៀងខាងលិចវត្តអំពែភ្នំប្រហែល២០០ម៉ែត្រ មន្ទីរបូជនីយដ្ឋានមួយបានត្រូវសាងសង់ឡើង ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលបានគាស់ចេញពីរណ្ដៅមួយចំនួនដែលស្ថិតនៅជុំវិញបរិវេណវត្ត និងពីទីតាំង សម្លាប់បន្ទាយ រោងគោ។ នៅឆ្នាំ១៩៨៦ ការសាងសង់បានចាប់ផ្ដើមឡើង ដែលថវិកាឧបត្ថមការសាងសង់នេះ គឺបានមកពីការរៃអង្គៀស ថវិកាពីវត្តនា...

ឃុំបានកាម ខេត្តតាកែវ
67.3 km ពីរាជធានី
ស្តូបវត្តពោធិ៍មាសអណ្ដែត

ផែនទី

អាហារ

សណ្ឋាគារ

46.3 km ពី ខេត្តតាកែវ

វត្តនេះ មានមន្ទីរបូជនីយដ្ឋានដ៏ល្អប្រណិតមួយធ្វើពីបេតុងមានពីរជាន់ ដែលកសាងឡើងក្នុងឆ្នាំ១៩៩៣។ មន្ទីរបូជនីយដ្ឋាននេះ មានដាក់តម្កល់អដ្ឋិធាតុជនរងគ្រោះដែលយកមកពីភូមិឫស្សី និងភូមិបំពង់ចាក់។

ឃុំរបៀប ខេត្តព្រះវិហារ
256 km ពីរាជធានី
វត្តចន្ទនិមិត្ត, វត្តរវៀង

ផែនទី

អាហារ

សណ្ឋាគារ

76.7 km ពី ខេត្តព្រះវិហារ

វត្តមានចំណាស់ជាងគេនៅក្នុងស្រុកនេះដែលជាទីប្រជុំជនធំមួយតាំងពីបុរាណ។ វត្តមានសំណង់ចាស់ថ្មីជាច្រើនហើយក៏ជាទីតាំងឡស្លដែកបុរាណ ដែលគេអាចសម្គាល់ឃើញសំណល់អាចម៍ដែកជាច្រើនក្នុងតំបន់។ វត្តនេះត្រូវបានគណៈកម្មការវាយតម្លៃជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។

ឃុំស្រែណូយ សៀមរាប
361 km ពីរាជធានី
ប្រាសាទថ្ពង

ផែនទី

អាហារ

សណ្ឋាគារ

67.5 km ពី សៀមរាប

ប្រាសាទនេះសាងសង់ឡើងប្រហែលជានៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីឥដ្ឋ បែរមុខទៅកើត សង់លើគ្រឹះថ្មបាយក្រៀម។ ប្រាសាទមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត ហើយមានស្លាកស្នាមគ្រឹះប្រាង្គដទៃ ដែលប្រហែលជាហោត្រៃ។