ប្រាសាទនេះសង់នៅលើដីទួលខ្ពស់សាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានយ៉លយទៅទិសខាងកើត ហើយនៅខាងកើតមានស្រះទឹកធំមួយ។ ប្រាង្គនេះមានប្រវែង ៤,៥០ ម៉ែត្របួនជ្រុង កម្ពស់ប្រាសាទប្រមាណ ៧ ម៉ែត្រ ហើយទ្វារប្រាសាទមានកម្ពស់២ម៉ែត្រ ទទឹង ១៥០សង់ទីម៉ែត្រ។ ក្នុងប្រាសាទក្លាយជាប្រហោងជ្រៅ ដោយសារជនខិលខូចលួចជីកកកាយច្រើនលើកច្រើនសា។ ចំ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានតួប្រាង្គនីមួយៗ មានមុខបួនចំនួន ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរ ទាំង៥៤នៅសម័យកាលនោះ។ អ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤នោះតំណាងឱ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះប...
វត្តនេះកាលពីជំនាន់ ប៉ុល ពត ត្រូវបានខ្មែរក្រហមយកធើ្វជាកន្លែងឃុំឃាំងមនុស្សបណ្ដោះអាសន្នមុនពេលយកទៅសម្លាប់ចោល។ សម័យនោះវត្តនេះជាមន្ទីរឃុំឃាំងអ្នកទោសបណ្ដោះអាសន្ន មុនពេលយកទៅសម្លាប់ចោល។ ប៉ុន្តែវត្តនេះក៏ជាកន្លែងសម្លាប់មនុស្សដែរ ដែលបច្ចុប្បន្ននេះ ចេតីយចំនួនពីរនៅក្នុងបរិវេណវត្តទ្រព្យគរ ត្រូវបានប្រើប្រាស់ជាកន្លែ...
ទំនប់ម្លិច បានក្លាយជាតំបន់លម្ហែថ្មីមួយនៅតំបន់ចន្លោះខេត្តតាកែវនិង កំពត។ ពីអតីតកាល ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនឱ្យសាងសង់ទំនប់ទឹកល្ហល្ហេវនេះឡើងដើម្បីបម្រើកសិកម្មនាអំឡុងឆ្នាំ១៩៧៧។ ប៉ុន្តែអាងទឹកជាប់អតីតកាលជូរចត់ ឥឡូវបានប្រែជាទីសប្បាយសម្រាប់ប្រជាជនខ្មែរ។ អាងទឹកសាបថ្លាឆ្លុះ បានព័ទ្ធដោយសម្រស់បៃតងស្រស់នៃព្រៃ...
ភូមិគ្រឹះមួយ ដ៏ធំនៅក្បែរដងផ្លូវជាតិលេខ៤ មានខ្លោងទ្វារចូលដោយមានសរសេរពាក្យថា “សារមន្ទីរនរៈបូរី”។ សារមន្ទីរនេះត្រូវបានសាងសង់ឡើងជាលក្ខណៈគ្រួសារមួយ ក្នុងបំណងទុកជា សម្បត្តិផ្ទាល់ខ្លួនរបស់គេផង ហើយនឹងជាការចូលរួមចំណែករក្សាទុកនូវបេតិកភ័ណ្ឌសម្បត្តិ វប្បធម៌ជាតិឱ្យគង់វង្សផងដែរ។ សារមន្ទីរនរៈបូរីមានវត្ថុ បុរាណតាំង...
ផ្ទះបុរាណខ្មែរធ្វើពីឈើដែលមានអាយុកាលជិត ១០០ឆ្នាំ នៅក្រុងបាត់ដំបងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តយ៉ាងកុះករ។ ផ្ទះបុរាណខ្មែរទាំងនោះភាគច្រើនជាប្រភេទផ្ទះប៉ិតធ្វើអំពីឈើ និងមានដំបូលប្រក់ក្បឿង។ ផ្ទះយាយប៊ុនរឿងមានទទឹងប្រមាណ ១០ម៉ែត្រកន្លះ និងបណ្ដោយ ២៩ម៉ែត្រ មានអាយុកាល១០ទសវត្សរ៍នេះ នៅរឹងមាំន...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័ន។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ បែរមុខទៅកើត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅអាគ្នេយ៍ បែរមុខទៅលិច។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត។ ប្រាសាទនេះមានគូទឹកនិងស្រះមួយទំហំ ៥០x៥០ម៉ែត្រ ស្ថិតនៅចំងាយ១០០...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាចុងសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម បែរមុខទៅឦសាននិងនិរតីតាមស៊ុមទ្វារថ្មភក់។ ច្រកទ្វារទិសឦសានមានយ៉មួយលយចេញ ដោយមានស៊ុមទ្វារធ្វើពីថ្មភក់ និង បង្អួចពីរនៅតាមជញ្ជាំងសងខាងរបស់យ៉។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅជ្រុងអាគ្...
សហគមន៍អេកូទេសចរណ៍ធម្មជាតិ រស្មីភូមិពីរគិរីបឹងញ៉ាក ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤។ តំបន់ទេសចរណ៍នេះ លាតសន្ធឹងក្នុងព្រៃសហគមន៍ចំនួនពីរ និងមាន បឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលហ៊ុំព័ទ្ធ ដោយព្រៃឈើនៅត្រើយខាំងកើត និងមានផ្ទៃដីសរុបចំនួន១៩៣ហិកតា។ ទេសចរជាច្រើនបានមកទស្សនានិងកម្សាន្តនៅទីនេះ ដើម្បីហែលទឹកលេង និងជិះទូកកម...
ភ្នំសរសៀជារមណីយដ្ឋានធម្មជាតិដ៏អស្ចារ្យ មានភ្នំតូចៗបី លាតសន្ធឹងក្នុងផ្ទៃដីសរុបប្រហែល ១.៥ គីឡូម៉ែត្រការ៉េ ហើយមានកម្ពស់ប្រហែល ៤០ ម៉ែត្រ។ នៅទីនោះមានល្អាងរូងភ្នំពីធម្មជាតិនេះ រួមមានដូចជា រូងភ្នំអាចម៍ប្រចៀវ រូងភ្នំដំរីស ដែលមានស្ថាបត្យកម្មកំពូលមួយគឺវាលស្រែ ១០០ ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនេះ។ ក្នុងចំណ...
ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាលហៅវត្តខ្ចាស់ បានជំរុញការរៀបចំប្រព័ន្ធអប់រំយ៉ាងល្អប្រសើរ ព្រមទាំងស្ថាបនាអារាមដ្ឋានឱ្យមានសោភ័ណភាពគួរជាទីជ្រះថ្លាចំពោះបូជនីយេសក៍ បង្កើតកម្មវិធីជួយគាំពារកិច្ចការសង្គម និងដឹកនាំភិក្ខុសង្ឃក្រោមឱវាទប្រមាណជិត២០០អង្គ។ ព្រះអង្គក៏មានគំរោងដឹកនាំកសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉...
ទេសចរណ៍ត្រូវបន្តដំណើរដោយថ្មើរជើងឡើងភ្នំដើម្បីទៅដល់ទឹកជ្រោះដោយតោងវល្លិ៍ តោងថ្ម និងមានផ្លូវចង្អៀតដោយកន្លែង។ ប៉ុន្តែវាមានភាពងាយស្រួលដោយសារវាជាផ្លូវដែលគេធ្វើដំណើរញឹកញាប់ ហើយយើងត្រូវចំណាយពេលប្រហែលជាមួយម៉ោង។ ទឹកជ្រោះដែលខ្ពស់ជាងគេបំផុត ដែលមានកម្ពស់ប្រហែល២០ម៉ែត្រ ហើយនៅផ្នែកខាងក្រោមមានល្អាង ដែលអាចឱ្យយើងដើរចូ...
លាតសន្ធឹងលើផ្ទៃដីជិត ៥រយគីឡូម៉ែត្រការ៉េ តំបន់អភិរក្សភ្នំណាមលៀជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្តមណ្ឌលគិរីសម្រាប់ទេសចរណ៍បែបផ្សងព្រេង។ នៅភ្នំនោះមានផ្ទាំងថ្មដ៏ធំស្មានមិនដល់ គ្របលើផ្ទៃដីទំហំរហូតទៅដល់៨ហិកតា បានបង្កើតឲ្យក្លាយជាភ្នំថ្មមួយ ដ៏ស្រស់ស្អាតបំផុតនៅកណ្ដាលព្រៃស្រោងរាប់ម៉ឺនហិកតា ក្នុងខេត្តមណ្ឌលគីរ...
វត្តស្ងួនពេជ្រ ជាទីតាំងសម្លាប់ និងមន្ទីរសន្ដិសុខរបស់ខ្មែរក្រហម។ នៅក្រោយឆ្នាំ១៩៧៩ ឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈមួយចំនួន ត្រូវបានរើសយកមកដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានមួយក្នុងបរិវេណវត្តនេះ។ តាមសម្ដីរបស់ សាក្សី បានឱ្យដឹងថា ឆ្អឹងដែលដាក់ តម្កល់នេះ គឺត្រូវប្រជាជនយកមកពីទីតាំងសម្លាប់ក្បែរៗវត្ត។ តាមរបាយក...
ប្រាសាទមានរចនាបថគូលែន សង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានប្រាង្គបីរត់ជួរជើងត្បូង បែរមុខទៅកើត មានទ្វារបញ្ឆោត នៅជ្រុងបីផ្សេងទៀត។ ប្រាង្គកណ្ដាលធ្វើពីថ្មភក់មានយ៉មួយ ចំណែកប្រាង្គពីរអមសងខាងធ្វើពីថ្មបាយក្រៀមបាក់បែករលំអស់។ ប្រាង្គទាំងនេះមានស៊ុមទ្វារធ្វើពីថ្មភក់តែមិនមានផ្ដែរទេ។ ប្រាង្គទីបួនអាចជ...
2024 © Royal Academy of Cambodia