ឆ្នេរអូរឈើទាល ជាឆ្នេរដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ដែលមានអ្នកទេសចរណ៍ទាំងជាតិនិងអន្តរជាតិមូលមីរដេរដាស។ ឆ្នេរដ៏វែងមួយនេះមានកន្លែងលក់អាហារសមុទ្រ បារ និងឆ្នេរខ្សាច់លាតសន្ធឹងពីម្ខាងទៅម្ខាង ប្រកបដោយសេវាកម្សាន្តជាច្រើនបែប។ ទីនេះក្រៅពីការគយគន់ទេសភាពដ៏ត្រកាលនៃសមុទ្រ ក៏មានសេវាជិះទូក ម៉ូតូទឹក ពោងហែលទឹក ហើយក៏ជ...
វត្តនោះជាវត្តនេះបានកសាងឡើងនៅក្នុងគ្រឹស្គសករាជ១៩៤២ ដែលផ្តួចផ្តើមឡើងដោយលោកតាឪ ឡឹក សេន ភិក្ខុខ្មែរសុរិន្ទ។ មូលហេតុដែលបានដាក់ឈ្មោះវត្តនេះថា រតនសោភ័ណដោយសំដៅទៅលើន័យថា ជាទីគោរពបូជាព្រះរតនត្រ័យដ៏ប្រសើរក្រៃលែង រីឯអ្នកស្រុកគេនិយមហៅថាវត្តកោងកាង ដោយហៅទៅតាមទីកន្លែងវត្តនេះ ពីដើមសម្បូរទៅដោយដើម...
ប្រាសាទនេះអាចសង់នៅសតវត្សរ៍ទី១១ ដែលមានគ្រឹះប្រាសាទចាស់ពីរដែលរលំបាក់បែកអស់ សង់ពីឥដ្ឋលំអដោយថ្មភក់ព័ទ្ធដោយគូទឹ និងមានសំណល់ទ្រនាប់ជណ្ដើរនិងមេទ្វារខ្លះៗ។ គ្រឹះប្រាសាទមួយស្ថិតក្នុងទីវត្តមុនីសោមសាន់ ឯគ្រឹះប្រាសាទមួយទៀតនៅទួលគោកគាប់ ចម្ងាយប្រមាណ១០០ម៉ែត្រពីគ្នាដែលមានសំណល់តិចតួច។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាំស្ថិតនៅទិសខាងត្បូងបំផុតនៃរាជធានី ដែល អ្នកស្រុកជឿថាប្រាង្គទាំងអស់មានចំនួនទៅដល់ប្រាំ តែតាមការពិតទៅតួប្រាង្គមានតែ៣ទេ រួមនិងហោត្រៃពីរគឺនៅខាងត្បូងឆៀងខាងកើត និងខាងជើងឆៀងខាងកើត។ ប្រាសាទសាងសង់អំពីឥដ្ឋនិងថ្មបាយក្រៀម។ ប្រាសាទប្រាំខាងលើនេះ...
សេកសកជា ជម្រាលចំណោត ស្ទឹងដែលហូរលើ ផ្ទៃថ្មរាបស្មើ និង មានចំណោតចុះឡើងដោយអន្លើៗ មានបណ្ដោយប្រមាណ ៥០០ ម៉ែត្រ អមដោយរុក្ខជាតិតូចធំនិងព្រៃឫស្សីជាម្លប់ដ៏ត្រជាក់។ រមណីយដ្ឋានសេកសកបានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិ់កតា ដែលក្រៅពីក្បូរក្បាច់រចនាបែបធម្មជាតិក៏នៅមានទេសភាពប្លែកៗជា ច្រើនទៀតសម្រាប់កម្សាន្តផងដែរ។ ពាសពេញផ្ទ...
បច្ចុប្បន្នទឹកធ្លាក់៩ជាន់ត្រូវបានគេចាត់បញ្ចូលជាគោលដៅទេសចរណ៍របស់ខេត្តផងដែរ។ នៅតំបន់នេះ អ្នកទេសចរមានភាពស្រស់ស្រាយសប្បាយជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធមានទឹកធ្លាក់ជាដំណាក់ៗកាត់ពីលើផ្ទាំងថ្មដាតូចធំ។ ទីនេះមានជ្រលងភ្នំខ្ពស់ទាប មានព្រៃព្រឹក្សា វល្លិឈើព្រៃនិងទឹកហូរធ្លាក់តាមបណ្តោយកម្រាលថ្មដាថ្លាដូចកញ្ចក់។...
ប្រាសាទវត្តអធ្វា ជាប្រាសាទមួយកសាងឡើងនៅសម័យកាលប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ គឺនៅពាក់កណ្ដាលសតវត្សរ៍ ទី១២ ក្នុងរជ្ជកាលព្រះបាទ សុរ្យវរ្ម័នទី២។ ដំបូងឡើយ ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែក្រោយមកទៀត តាមសិលាចារឹក ចារនៅតាមជើងសសរជាច្រើន បានបង្ហាញថា ប្រាសាទវត្តអធ្វាត្រូវបានប្រើប្រាស់ក...
ឈ្មោះ ស្រីគ្រប់ល័ក្ខណ នេះមកពីគេឃើញផ្តែរទ្វារមួយដែលធ្លាក់រឿងព្រះវិស្ណុផ្ទំ និងមានព្រះនាងលក្សីនៅចុងព្រះបាទរបស់ទ្រង់។ រូបព្រះនាងលក្សីនោះហើយ ដែលអ្នកស្រុកហៅថា “ស្រីគ្រប់ល័ក្ខណ" ដ្បិតអ្នកស្រុកឃើញព្រះនាងនៅចុងជើងព្រះស្វាមី។ ប្លង់ប្រាសាទនៅក្រុមនេះមានលក្ខណៈស្មុគស្មាញបន្តិច ដ្បិតមានការសាងបន្ថែមជាច្រើនដំណាក់កាល...
ទីតាំងក្នុងវត្តមួយនេះមានចម្លាក់រូបព្រះពុទ្ធប្រោសដំរី ចម្លាក់នាគ ចម្លាក់ព្រះបាត និងមានទឹកជប់ផុស។ ចម្លាក់ទាំងនេះអាចកសាងនៅសតវត្សរ៍តី១៦។
សួនស្ទឹងកែវ ជារមណីយដ្ឋានមួយដែលកំពុងទាក់ទាញភ្ញៀវទេសចរ ថ្វីត្បិតតែមិនទាន់ចុះបញ្ជីជារមណីយដ្ឋាន។ នៅជុំវិញរមណីយដ្ឋានសួនស្ទឹងកែវ មានវាលស្រែខៀវស្រងាត់ព័ទ្ធជុំវិញ គួបផ្សំខ្យល់អាកាសបរិសុទ្ធធម្មជាតិ ជាពិសេសក្នុងរមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះផងដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺ ត្រីក្រហមរាប់ម៉ឺនក្បាលក្នុងទឹ...
ថ្វីបើប្រព័ន្ធសារព័ត៌មានមួយចំនួនអះអាងថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលក្រសួងបរិស្ថានបានលាតត្រដាងពីប្រាសាទបុរាណនេះលាក់ខ្លួនកណ្ដាលព្រៃឡង់ ប៉ុន្តែតាមការពិតប្រាសាទត្រពាំងប្រើសបានចុះក្នុងបញ្ជីបេតិកភណ្ឌកម្ពុជាតាំងពីយូរមកហើយ ដែលមានលេខរមណីដ្ឋាន ១៩៦ និងលេខ IK 159។ ការហៅឈ្មោះប្រាសាទថា “ត្រពាំងប្រើស” ដូច្នេះ គឺគេ...
ក្រុមប្រាសាទសំបូរ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀមចំនួនពីរជាន់ និងខាងក្រៅមានគូទឹកទឹកមួយជាន់ទៀត។ គូទឹកទឹកមានរាងបួនជ្រុងស្មើ ដែលក្នុងមួយជ្រុងមានប្រវែង ៣៨៩ ម៉ែត្រ។ ចំណែកកំពែងថ្មបាយក្រៀមខាងក្រៅមានរាងបួនជ្រុងទ្រវែង ប្រវែង ២៤០x២១០ ម៉ែត្រ និងកម្ពស់១ម៉ែត្រ មានទ្វារចូលគ្រប់ទិសទាំងបួន ហើយនៅខាងមុខមានស្ពានហាល...
ភ្នំកងវ៉ាមានប្រាសាទបុរាណបែកបាក់ក្នុងទីអារាម ដែលជាតំបន់ទេសចរណ៍កម្សាន្តរបស់អ្នកស្រុកផងដែរ។ ទីនេះមានឈ្មោះដើមថា រាជគុហារ ជាប្រាសាទដែលមានល្អាងភ្នំជាទីសក្ការៈ ប្រកបដោយប្រហោងខ្យល់មួយនៅពីលើ។ ប្រាសាទព្រហ្មញ្ញសាសនាមួយនេះ សង់ឡើងក្នុងកំឡុងចុងស.វ.ទី១០ និងសវ.ទី១១ ដោយមានរៀបឥដ្ឋនិងថ្មបាយក្រៀមអមសងខាងជាផ្លូវចូល។ ចំណុ...
ច្រកផ្សារព្រំគឺជាច្រកព្រំដែនតែមួយគត់រវាងកម្ពុជាថៃស្ថិតក្នុងខេត្តប៉ៃលិន។ នៅទីនោះគេឃើញមានសំណង់ដ៏ស្កឹមស្កៃជាច្រើន មានសណ្ឋាគារ កាស៊ីណូ ផ្សារ អគារធំៗជាច្រើន។ ថ្វីត្បិតតែច្រកនេះមិនអាចប្រៀបជាមួយ ច្រកប៉ោយប៉ែតមែន ក៏វាស្ថិតនៅក្នុងលំដាប់ខ្ពស់ដែរ ព្រោះថាច្រកដទៃក្រៅពីក្រុងប៉ោយប៉ែតចេញ មិនមានសំណង់ច្រើនដូចនៅទីនេះទេ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅកើត មួយធ្វើពីថ្មភក់និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គដែលសង់ពីថ្មបាយក្រៀមបានបាក់រលំអស់មិនមាននៅសល់រូបរាងទេ។ ចំណែកប្រាង្គថ្មភក់ មានលំអដោយទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមនិងគូទឹកជុំវិញព្...
2024 © Royal Academy of Cambodia